COVID-19
ជាតិ
បុរស​ជនជាតិកូរ៉េវ័យ​៤៨​ឆ្នាំ​ម្នាក់ ស្លាប់​ដោយសារ​កូ​វីដ​-១៩ ជា​ករណី​១៩
03, Apr 2021 , 2:31 pm        
រូបភាព
​ភ្នំពេញ​៖ បុរសជនជាតិកូរ៉េ​វ័យ​៤៨​ឆ្នាំ​ម្នាក់ទៀត ស្លាប់​ដោយសារ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២ មេសា ។ នេះ​បើតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣ មេសា​។ ករណី​ស្លាប់​បុរស​ម្នាក់នេះ ជា​ករណី​១៩​នៅ​កម្ពុជា​។​


បុរស​រូបនេះ បាន​ចូល​ពិនិត្យ និង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ នៅ​ថ្ងៃទី​៣១ មីនា​។ បើតាម​ក្រសួងសុខាភិបាល អ្នកជំងឺ​រូបនេះ មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​តាំងពី​ចូល​សម្រាក​ព្យាបាល​នៅ​ថ្ងៃ​ដំបូង​មកហើយ ទើបបានជា​សភា​ពនៃ​ជំងឺ ចេះតែ​វិ​វត្ត​ធ្ងន់ធ្ងរៗ​ទៅ រហូតដល់​បាត់បង់​ជីវិត​នៅ​ថ្ងៃ​ម៉ោង​១៖៣០​នាទី រសៀល​ថ្ងៃទី​២ មេសា ខណៈដែល​គ្រូពេទ្យ​បាន​ព្យាយាម​ព្យាបាល​តាម​បច្ចេកទេស​អស់ពី​លទ្ធភាព​។​
 
​តាមរយៈ​ស្ថានភាព​អ្នកជំងឺ​បាត់បង់​ជីវិត​នេះ ក្រសួងសុខាភិបាល សន្និដ្ឋានថា បុរស​ជនជាតិ​កូរ៉េ​វ័យ​៤៨​ឆ្នាំ​រូបនេះ ស្លាប់​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម និង​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ ដោយសា​រវិ​រុស​កូ​វីដ​-១៩​។​
 
​បុរស​ជនជាតិ​កូរ៉េ ស្លាប់​ដោយសារ​កូ​វីដ​-១៩​នេះ ជា​ករណី​ទី​១៩​នៅ​កម្ពុជា​។ អ្នកជំងឺ​កូ​វីដ​-១៩ ស្លាប់​ទាំងនោះ មាន​អាយុ​ចាប់ពី​២៨​ឆ្នាំ ដល់​៧៦​ឆ្នាំ​។​

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com