អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អត្រា​ការងារ​ធ្វើ​នៅ​អាមេរិក​កើន​ដល់ ៩១៦.០០០​នាក់​ក្នុង​ខែមីនា ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​ធ្លាក់​ចុះ​ដល់៦%
03, Apr 2021 , 9:30 pm        
រូបភាព
ដោយ: VOA
ក្រសួង​ការងារ​សហរដ្ឋអាមេរិកបាន​រាយ​ការណ៍​កាលពី​ថ្ងៃសុក្រ​ថា​ សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក​បាន​បង្កើន​ការងារ​ច្រើន​ គឺ​ចំនួន ​៩១ ម៉ឺន ៦ ពាន់​ការងារ នៅក្នុង​ខែ​មីនា ​ដែលជា​ការកើន​ឡើង​ដ៏​ធំ​បំផុត​ចាប់តាំង​ពី​ខែ​សីហា​ ដោយ​ជិតមួយ​ភាគបី​នៃ​កំណើន​នេះ ​គឺ​ក្នុង​វិស័យ​កម្សាន្ត​និង​បដិសណ្ឋារ​កិច្ច​ដែល​រង​គ្រោះ​ខ្លាំង។​



កំណើន​ការងារ​នេះបាន​ជំរុញ​ឱ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​ធ្លាក់​ចុះពី ៦,២ ​ភាគ​រយ ​កាលពី​ខែ​កុម្ភៈ​ មក​ត្រឹម​ ៦​ ភាគ​រយ។​

របាយការណ៍​នេះឲ្យដឹងថា​ ទោះបី​សេដ្ឋកិច្ច​ចាប់ផ្តើម​ងើប​ឡើង​វិញ​ពី​ការ​បិទ​សម្មភាព​សង្គម​ដោយសារ​កូវីដ​១៩ ​ក៏ដោយ​ ក៏​ចំនួន​ការងារ​ធ្វើ​នៅ​តែ​មាន​ចំនួន​ ៨ លាន ​៤ ​សែន ​តិច​ជាង​ចំនួន​ការងារ​មុន​ពេល​មាន​ជំងឺ​រាតត្បាត៕



© រក្សាសិទ្ធិដោយ thmeythmey.com