ជាតិ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍សម្បូរបែបរបស់ពពួកសណ្ដែកសម្រាប់សុខភាព
04, Apr 2021 , 10:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក អ៊ុក សំណាង
រូបភាពពីហ្វេសប៊ុកលោក អ៊ុក សំណាង
ដោយ: ថ្មីៗ
 
សណ្ដែក ជាដំណាំរួមផ្សំមួយប្រភេទ ដែលកសិករនិយមដាំ ព្រោះវាធន់នឹងអាកាសធាតុ។ សណ្ដែក សម្បូរដោយប្រូតេអ៊ីន ដែលផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង បានចែករំលែកចំណេះដឹងខ្លះៗ នៅលើគណនីហ្វេសប៊ុករបស់លោក ទាក់ទងនឹងអត្ថប្រយោជន៍របស់សណ្ដែក សម្រាប់សុខភាពទៅតាមពណ៌របស់វា ។


 
បើតាមលោក អ៊ុក សំណាង សណ្តែកខ្មៅ គឺមានកម្រិត១៥ នៃប្រូតេអ៊ីន ដែលជាកម្រិតមួយនៃជាតិខ្លាញ់ ដែលបានរកឃើញនៅក្នុងប្រភពប្រូតេអ៊ីនផ្សេងទៀត ដូចជាសាច់ក្រហមដែរ ទាំងនេះ អាចជួយឲ្យអ្នកសម្រក ទម្ងន់បាន ទៅតាមគោលការណ៍ នៃច្បាប់ធម្មជាតិ។ ចំណែកសណ្តែកបៃតង សម្បូរទៅដោយសារធាតុប្រឆាំង នឹងអុកស៊ីតកម្ម សារធាតុនេះមានក្នុងសណ្តែក គឺវាអាចជួយ លើប្រព័ន្ធរំលាយអាហារ ឲ្យមានដំណើរការល្អ។
 
«វាជាការល្អ បើសិនអ្នកអាចបន្ថែម ពពួកសណ្ដែក ក្នុងអាហារប្រចាំថ្ងៃ នោះអ្នកនឹងទទួលបាន ជាតិប្រូតេអ៊ីន បានដោយងាយ ចូលក្នុងរាងកាយរបស់អ្នក»។ នេះជាការលើកឡើងរបស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង។
 
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបន្តថា សណ្តែកក្រហម ជាសណ្តែកមួយប្រភេទដែលល្អជាងគេ ដែលត្រូវបានចុះក្នុងបញ្ជីដែលបានផ្តល់សុខភាពល្អ  សណ្តែកក្រហមបានផ្តល់នូវជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ដោយឡែកសម្រាប់សណ្តែកពណ៌លឿងវិញ សម្បូរជាតិប្រូតេអ៊ីនខ្ពស់ ជាងអាហារផ្សេងៗ។
 
រីឯសណ្តែកស គឺមានជាតិសរសៃច្រើន ដែលទាំងនេះមានជិតទៅដល់ ៤ក្រាម នៃជាតិខ្លាញ់ និងជាតិម្សៅល្អសម្រាប់សុខភាព។ ជាតិស្ករដែលមានក្នុងសណ្ដែកស ជួយបង្កើនការរំលាយអាហារបានយ៉ាងល្អ ហើយថែមទាំងអាចជួយសម្រកទម្ងន់បានតាមបែបធម្មជាតិទៀតផង៕
 
 



Tag:
 សណ្តែក
  អ៊ុក សំណាង
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com