COVID-19
ជាតិ
រកឃើញកម្មករម្នាក់ឆ្លងកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាង១០០នាក់
05, Apr 2021 , 5:42 pm        
រូបភាព
រូបតំណាង៖ ក្រុមគ្រូពេទ្យចុះយកអ្នកជំងឺកូវីដ-១៩ ទៅព្យាបាល។ (រូបពីរដ្ឋបាលខណ្ឌទួលគោក)
រូបតំណាង៖ ក្រុមគ្រូពេទ្យចុះយកអ្នកជំងឺកូវីដ-១៩ ទៅព្យាបាល។ (រូបពីរដ្ឋបាលខណ្ឌទួលគោក)
ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោល អះអាងថា រកឃើញបុរសម្នាក់ ជាកម្មករ បម្រើការងារនៅរោងចក្រ ម៉េង អៀង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានផ្ទុកកូវីដ-១៩ និងរកឃើញអ្នកពាក់ព័ន្ធជាង១០០ទៀត។

 
លោក ឯក ឃុនដឿន ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី៥មេសា ឆ្នាំ២០២១នេះថា កម្មករ ដែលផ្ទុកកូវីដ-១៩ ត្រូវបានភាគីរោងចក្រ ជំរុញឲ្យធ្វើតេស្ត ដោយសារសង្កេតឃើញកម្មកររូបនោះ មានរោគសញ្ញាគួរសង្ស័យ។ លទ្ធផល នៅថ្ងៃទី៤មេសា បានបង្ហាញថា គាត់ ពិតជាឆ្លងជំងឺកូវីដ កូវីដ-១៩មែន។  
 
លោកអភិបាលខណ្ឌទួលគោក បញ្ជាក់ថា៖«យើងពិតជាបានរកឃើញ បុរសម្នាក់ [ជាកម្មករ] មានកូវីដ-១៩មែន រួមទាំងអ្នកពាក់ព័ន្ធជាង១០០ទៀត។ យើងបានយកគាត់ ទៅព្យាបាលហើយ។ ប្រពន្ធនិងប្អូនគាត់ដែលជាអ្នកធ្វើការនៅផ្សារអូឫស្សី យើងបាននាំពួកគាត់ទៅចត្តាឡីស័កនៅមណ្ឌលនៅព្រែកព្នៅហើយ។ ...បុរសកម្មកដែលឆ្លងកូវីដ-១៩ហ្នឹង គាត់ក្ដៅខ្លួន រោងចក្រគេក៏ចាប់បង្ខំឲ្យគាត់ទៅពិនិត្យសំណាក ព្រោះគេសង្កេតឃើញគាត់ផ្ដាសសាយអត់បាត់»៕
 

Tag:
 COVID-19
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com