កូ​វីដ​-១៩៖ វិជ្ជមាន​៧២​នាក់ ភ្នំពេញ និង​ព្រះសីហនុ​ច្រើនជាងគេ ខណៈ​អ្នកស្លាប់​ឡើង​២២​នាក់​
COVID-19
ជាតិ
កូ​វីដ​-១៩៖ វិជ្ជមាន​៧២​នាក់ ភ្នំពេញ និង​ព្រះសីហនុ​ច្រើនជាងគេ ខណៈ​អ្នកស្លាប់​ឡើង​២២​នាក់​
06, Apr 2021 , 9:59 am        
រូបភាព
រូបពីរដ្ឋបាលខណ្ឌទួលគោក
រូបពីរដ្ឋបាលខណ្ឌទួលគោក
​ភ្នំពេញ​៖ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៧២​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៦ មេសា​នេះ ខណៈ​មាន​អ្នកជា​សះស្បើយ ៤៧​នាក់​។ ចំណែក​អ្នកស្លាប់​ឡើង​២២​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​។​


 
​ករណី​វិជ្ជមាន​នេះ មាននៅ​ភ្នំពេញ ៣២​នាក់​, ព្រះសីហនុ​២២​នាក់ , ស្វាយរៀង ៣​នាក់​, ពោធិ៍សាត់​៣​នាក់​, កណ្ដាល​៨​នាក់​, កំពត​១​នាក់​។ អ្នកជំងឺ​៧១​នាក់ ជា​ករណី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខណៈ​ករណី​នាំចូល​១​នាក់ ដែលជា​បុរស​ជនជាតិ​ឥណ្ឌា មកកម្ពុជា កាលពី​ថ្ងៃទី​៤​នាក់​។​
 
​ដោយឡែកអ្នក​ជំងឺវ័យ​៣៥​ឆ្នាំ ​មក​ខេត្តព្រៃវែង បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​៥ មេសា ហើយ​បានស្លាប់​នៅ​ថ្ងៃ​ដដែល មុន​ទទួលបាន​លទ្ធផល​វិជ្ជមាន​។​ នេះបើតាមក្រសួងសុខាភិបាល។
 
​ជាមួយគ្នានេះ ក៏មាន​អ្នកជា​សះស្បើយ​៤៧​នាក់​ដែរ​។ ក្នុងនោះ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ៤៦​នាក់ និង​ពលករ​មកពី​ថៃ​១​នាក់​។ អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​នៃ​ព្រឹត្តិការ​សហគមន៍​នោះ ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពីស​ណ្ឌា​គារ Great Duke ៤០​នាក់​, អ្នកជំងឺ​២​នាក់​ចេញពី​មន្ទីរពេទ្យបង្អែក​បារាយណ៍​-​ស្រុក​សន្ទុក ខេត្តកំពង់ធំ​, អ្នកជំងឺ​២​នាក់​ទៀត ចេញពី​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​, អ្នកជំងឺ​១​នាក់​ចេញពី​មន្ទីរពេទ្យ​តាកែវ និង​១​នាក់​ទៀត​ចេញពី​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​។ ក្រសួងសុខាភិបាល​ បានបញ្ជាក់បែបនេះ។​
 
កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​២៨២៤​នាក់ ក្នុងនោះ​២,២៩៣​នាក់ ស្ថិតក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប​១,៧៩៤​បានជា​សះស្បើយ ខណៈ​ចំនួន​អ្នកស្លាប់​ឡើងដល់​២២​នាក់ រីឯ​៤​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​ជំងឺ​ផ្សេង​នា​អំឡុង​ព្យាបាល​កូ​វីដ​-១៩៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com