ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហាត់ប្រាណខ្លាំងពេកធ្វើអោយរដូវរអាក់រអួលតើមែនទេ?
× វាមិនមែនជាការភ្ញាក់ផ្អើលអ្វីដែលអ្នកមិនមានឈាមរដូវក្រោយពីធ្វើការសម្រកទម្ងន់លឿននោះទេ។ ការធ្វើលំហាត់ប្រាណ២ម៉ោងក្នុងមួយថ្ងៃអាចបន្ថែមការដុតកាឡូរី, ដែលនេះមានន័យថា អ្នកត្រូវការញ៉ាំកាឡូរីបន្ថែមនៅពេលដែលអ្នកមិនមានសកម្មភាពនោះ។ ការធ្វើលំហាត់ប្រាណច្រើន និងការសម្រកទម្ងន់លឿនអាចបណ្តាលអោយឈាមរដូវឈប់ធ្លាក់ ជាពិសេសប្រសិនបើអ្នកមិនទទួលបានកាឡូរី និងអាហារដែលផ្តល់សុខភាពគ្រប់គ្រាន់។
សំណាងមិនល្អ, ក្មេងស្រីមួយចំនួនដែលធ្វើលំហាត់ប្រាណច្រើន ក៏វិវត្តទៅជាទម្លាប់មិនល្អនៃការញ៉ាំផងដែរ។ ការគួបផ្សំគ្នានៃអាហារមិនមានសុខភាព និងការធ្វើលំហាត់ប្រាណខ្លាំងក្លាអាចមានផលវិបាកមិនល្អដល់សុខភាព រួមមានកង្វះអាហាររូបត្ថម្ភ, អស់កម្លាំង, ថយចុះម៉ាសសាច់ដុំ និងមិនមានធ្លាក់រដូវ។ ការមិនធ្លាក់រដូវគឺសញ្ញាដែលរឿងដទៃទៀតអាចបន្តមានដូចជា ការបាត់បង់ឆ្អឹងជាដើម។
នេះអាចបង្កើនហានិភ័យនៃការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងទៅថ្ងៃក្រោយ។សូមពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីអាហារដែលផ្តល់សុខភាព និងលំហាត់ប្រាណដ៏សមស្រប។ គ្រូពេទ្យអាចសុំអោយអ្នកបង្កើនការញ៉ាំកាឡូរី និងបន្ថយការធ្វើលំហាត់ប្រាណដើម្បីអោយឈាមរដូវត្រឡប់មកធម្មតាវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com