COVID-19
ជាតិ
អ្នកល្មើស​ចត្តាឡីស័ក ប្រឈម​កាត់ទោសនៅតុលាការ
10, Apr 2021 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
«កុំឲ្យគេ​ថា ច្បាប់យើង​បង្កើត​ឡើងដើម្បីគ្រាន់តែគំរាម គឺត្រូវកាត់ទោស»។ នេះជាការលើកឡើង​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបាន​បញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឲ្យធ្វើការ​ជាមួយតុលាការ​ដើម្បី​រៀបចំការកាត់ទោសអ្នកល្មើសវិធានចត្តាឡីស័ក។



ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា សម្តេចមិនបាន​បញ្ជាទៅតុលាការនៅឡើយ ប៉ុន្តែជាការណែនាំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអនុវត្តការកាត់ទោសភ្លាមៗអ្នកល្មើសចត្តាឡីស័កទៅតាមកម្រិតទោសរបស់ពួកគេ។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ការកាត់ត្រូវធ្វើឡើងជាចាំបាច់ ដោយចាប់ពេលយប់ និងកាត់ទោសពេលព្រឹក ហើយក្រុមនគរបាល និងកងរាជអាវុធហត្ថ ត្រូវមាន​សម្លៀកបំពាក់ពិសេស​ដើម្បីសម្គាល់ថា ពួកគាត់ធ្វើការជាមួយក្រុមគោលដៅចត្តាឡីស័ក៕

© រក្សាសិទ្ធិដោយ thmeythmey.com