COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងមន្ត្រីកិច្ចសន្យា
10, Apr 2021 , 11:14 am        
រូបភាព
គិតមកដល់ពេលនេះ កម្ពុជាអ្នក​ចាក់វ៉ាក់សាំងកូវីដ-១៩ មានជិត​១លាននាក់ក្នុងចំណោមពលរដ្ឋជិត​១៦លាននាក់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នេះជាដំណើរ​ការដ៏ល្អមួយ។



នៅថ្ងៃទី១៧ ខែមេសា កម្ពុជានឹងបាន​កន្លះលានដូសទៀត ខែឧសភា នឹងបានចំនួន​១,៥ដូស ខែមិថុនា នឹងមកដល់​៣លាន​ដូស ខែកក្កដា នឹងមក​ដល់២លាន​ដូស និងសីហា នឹងបាន​១លានដូស។ «គេថាខ្ញុំរំលោភលើគោលការណ៍ស្ម័គ្រចិត្ត តែក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំមានភារកិច្ច​ដាក់ជាវ៉ាក់សាំងកាតព្វកិច្ច អ្នកចង់និយាយថាអី ថាទៅ»។ នេះជាការលើក​ឡើងរបស់សម្តេច ហ៊ុន សែន។

«អ្នកឯងគិតពីសិទ្ធិមនុស្សម្នាក់ដែលនិយាយបំភ្លៃ តែខ្ញុំគិតពីសិទ្ធមនុស្ស​រាប់លាននាក់ដែលត្រូវការរស់»។ សម្តេចប្រតិកម្មទៅនឹងក្រុមសិទ្ធិមនុស្ស​ដែលចោទប្រកាន់សម្តេចទាក់ទងនឹងការចាប់មនុស្ស​ដែលផ្សាយព័ត៌មានបំភ្លៃទាក់ទងនឹងកូវីដ-១៩។

ទាក់ទងនឹង​វ៉ាក់សាំង សម្តេចអះអាងថា ពិភពលោក​កំពុង​អនុវត្តវ៉ាក់សាំងកាតាព្វកិច្ច ជាពិសេសវ៉ាក់សាំងការទូត និងការ​បន្ធូរបន្ថយគោលការណ៍ចត្តាឡីស័កមួយចំនួន​សម្រាប់អ្នកដែលបាន​ចាក់វ៉ាក់សាំងរួច។

សម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាកាតាព្វកិច្ច ខណៈពលរដ្ឋនៅតែរក្សាគោលការណ៍ស្ម័គ្រចិត្ត៕

© រក្សាសិទ្ធិដោយ thmeythmey.com