COVID-19
ជាតិ
សាលពិព័រណ៍កោះពេជ្រ នឹងជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
10, Apr 2021 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
សាលពិព័រណ៍ និងអគាររៀបការនៅទីក្រុងកោះពេជ្រ នឹងក្លាយជាទីតាំងមួយបន្ថែមទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះនៅក្នុងការថ្លែងសារពិសេស នៅព្រឹកថ្ងៃទី១០មេសានេះ។

 
បើតាមប្រមុខរដ្ឋាភិបាល បន្ទាប់ពីរកឃើញករណីឆ្លងរាប់រយ នារយៈពេល ពីរ បីថ្ងៃចុងក្រោយនេះ បានធ្វើឱ្យហួសសមត្ថភាពផ្ទុកអ្នកជំងឺ នៅមន្ទីរព្យាបាលក្រេតឌុក មន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យនានា។
 
ការប្រកាសនេះ ស្របពេលដែលរដ្ឋាភិបាល បានរៀបចំទីតាំងព្យាបាលបន្ថែមជាបន្តបន្ទាប់សាលារៀន និងទីតាំងឯកជនផ្សេងទៀត សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩  រួមទាំងការព្យាលបានៅតាមផងដែរនោះ។ 
 
ក្រៅពីរាជធានីភ្នំពេញ សម្តេច ហ៊ុន សែន ក៏បញ្ជាឱ្យ ខេត្តនីមួយៗ ត្រូវរៀបចំកន្លែងដាក់អ្នកជំងឺកូវីដ-១៩ យ៉ាងតិច ៥០គ្រែឡើងទៅផងដែរ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com