អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់នៅថ្ងៃហើយ!
10, Apr 2021 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
កំពូលស្មាតហ្វូនប្រណិត vivo X60Pro គឺជាស្មាតហ្វូន ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលែនកាមេរ៉ា  ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក លើបច្ចេកវិទ្យាអុបទិក។
 
ស្មាតហ្វូន vivo X60Pro គឺជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ ដែលត្រូវបានក្រុមហ៊ុន vivo ផលិតឡើង យ៉ាងពិសេស ជាមួយនឹងការរចនាប័ទ្មដែលមានភាពស៊ីវីល័យ ផ្តល់នូវបទពិសោធន៍ នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត និងប្រកបដោយភាពច្នៃប្រឌិត គ្មានគូប្រៀបនោះទេ។ ចំពោះស្មាតហ្វូន vivo X60Pro គឺត្រូវបានបើកបង្ហាញ ជាមួយនឹងជម្រើសតែ ១ពណ៌តែប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសកម្ពុជា គឺពណ៌រលកសមុទ្រខៀវ (Shimmer Blue) ។ X60Pro ជាស្មាតហ្វូន5G បំពាក់កញ្ចក់រាងកោង 3D មានតួខ្លួនស្រោបផ្ទៃខាងក្រោយ ហើយនឹងគែមសងខាងប្រើប្រាស់ដោយកញ្ចក់ AG Glass ដែល មិនងាយជាប់ស្នាមប្រលាក់ និងមិនងាយឆក់ស្នាមម្រាមដៃឡើយនៅពេលប្រើប្រាស់។


 
ស្មាតហ្វូន X60 Pro មានអេក្រង់ទំហំ 6.56-inch flexible Ultra O Screen មានកម្រាស់ 7.69mm ទម្ងន់ 179g និងមានផ្ទៃអេក្រង់ 90.1% និងទ្រទ្រង់ការបង្ហាញចេញ ក្នុងកម្រិត Full-HD+ ទំហំ 1080x2376 ភិចសែល។ មិនតែប៉ុណ្ណោះ វាភ្ជាប់នូវអេក្រង់កម្រិត 120Hz refresh rate និង 240Hz response rate ជាមួយនឹងអេក្រង់ edge-to-edge AMOLED ថែមទៀត។ 
 
អេក្រង់កម្រិត 120Hz refresh rate នេះ ផ្តល់នូវការទស្សនាដ៏អស្ចារ្យបំផុត ខណៈពេលដែលអេក្រង់កម្រិត 240Hz response rate ផ្តល់នូវការលេងហ្គេមយ៉ាងអស្ចារ្យថែមទៀតផង។ vivo X60Pro មានកញ្ចប់លែនកាមេរ៉ា 3 គ្រាប់ ភ្ជាប់បច្ចេកវិទ្យាលែនកាមេរ៉ា ZEISS ហើយបានបំពាក់នូវលែន AI ដែលធ្វើឲ្យការថតរូបកាន់តែមានភាពទំនើបអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រ ផ្តិតរូបភាពទំហំធំ ដល់ទៅ 48MP ជាមួយកម្រិត aperture f/1.48 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អ ជាមួយសាច់រូបភាពច្បាស់ ស្រស់ស្អាតបែបធម្មជាតិ ដែលអាចផលិតសាច់វីដេអូបាន ក្នុងកម្រិត 4K @30fps វាមានមុខងារមួយហៅថា “Gimbal Stabillization 2.0 ” ជាជំនួយការទប់លំនឹង និងផលិតសាច់វីដេអូ មិនឲ្យមានរលកញាក់ញ័រខ្លាំង នៅពេលកាន់ថត។ ហើយវាក៏ត្រូវបានបំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀត មានដូចជា Panorama ដែរវាមានការកំណត់ប្លង់ច្បាស់លាស់ជាងមុន ដោយយើងអាចជ្រើសយក ជាមួយនឹងមុខងារ Super Pano មុខងារ Super Moon អាចថតយកព្រះចន្ទ នៅលើមេឃបានយ៉ាងស្រស់ស្អាត នឹងមុខងាដ៏ពិសេសមួយទៀត Long Exposure ប្រៀបដូចជាការថតកាមេរ៉ាអាជីព វាចាប់យកសន្ទុះ នៃពន្លឺភ្លើងរបស់យានជំនិះ ដែលកំពុងតែមានល្បឿនទៅមុខ ប្រៀបដូចជាពន្លឺកាំជ្រួចហោះ ធ្វើឲ្យសោភណ័ភាព លើដងវិថី កាន់តែមានភាពស្រស់ស្អាតនាពេលរាត្រី។ 


 
សម្រាប់កាមេរ៉ាគ្រាប់ទី 2  Super wide-Angle  / Portrait lens មានទំហំ 13.0MP ជាមួយកម្រិត aperture f/2.2 ដែលអាចថតរូបប្លង់ធំទូលាយ នៅទីងងឹតបានក្នុងកម្រិតមុំ 120 ដឺក្រេ និងផ្តិតយករូបភាព ដែលមានលក្ខណៈបែបព្រាលផ្ទៃខាងក្រោយ បានយ៉ាងល្អពេញចិត្ត។ 
 
រីឯលែនចុងក្រោយ មានទំហំ 13MP ជាមួយកម្រិត aperture f/2.46 ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាព វត្ថុដែលនៅគៀកបំផុត ក្នុងរយៈចម្ងាយ 2.5cm ។   កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.45 អាចផលិតសាច់រូបភាពបានច្បាស់ នឹងថតរូបព្រាលផ្ទៃ វត្ថុបានដាច់ស្អាត ហើយវាក៏មានមុខងារ Night Mode, AR Sticker, HDR, Portrait Stys និង Beauty Face សម្រាប់ជំនួយឱ្យការថតរូប និងវីដេអូ បានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ vivo X60 Pro ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 870 processor បំពាក់ទំហំរ៉េមធំ ដល់ទៅ 12GB បូករ៉េមជំនួយ 3GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ ទំហំដល់ 256GB ជាមួយ microSD។ ជាមួយនឹងសមត្ថភាព និងថាមពលដ៏អស្ចារ្យនេះ អ្នកអាចទទួលបានការប្រើប្រាស់ កាន់តែមានប្រសិទ្ធភាពជាងមុន និងប្រតិបត្តិការក្នុងដំណើរការលេងហ្គេមបានយ៉ាងរលូន ជាមួយនឹងហ្គេមដែលមានក្រាហ្វិចធំៗ។ 
 
ស្មាតហ្វូន Flagship ជំនាន់ថ្មី vivo X60 Pro ប្រតិបត្តិការដោយ Funtouch OS11.1 ដែលទ្រទ្រង់ដោយ Android10។ X60 Pro មានទំហំថ្ម 4,200mAh(TYP) មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកំដរដល់ការប្រើប្រាស់ លេងកម្សាន្តទូទៅបាន ជាងមួយថ្ងៃ។ ថ្មរបស់វា ក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កម្លាំង 33W តាមរយៈរន្ធដោតប្រភេទ USB Type-C។ ដូចនេះ យើងចំណាយពេលសាកថ្មតិច តែប្រើប្រាស់កម្សាន្ត បានរយៈពេលយូរ។ 
 
ចំពោះស្មាតហ្វូន vivo X60Pro ត្រូវបានប្រកាសដាក់លក់ នៅលើទីផ្សារនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ2021 តទៅជាមួយនឹងកញ្ចប់តម្លៃ $859 ដុល្លា៕









(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com