ជាតិ
ក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណគេហទំព័រ K01 ធីវីអនឡាញព្រោះផ្សាយព័ត៌មានញុះញង់
10, Apr 2021 , 5:23 pm        
រូបភាព
លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01
លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01
ដោយ:
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ K01 ធីវីអនឡាញ ក្រោយគេហទំព័រនេះផ្សព្វផ្សាយព័ត៌មានបំពានលើវិជ្ជាជីវៈសារព័ត៌មាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

 
បើតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ការលុបអាជ្ញាបណ្ណគេហទំព័រ www.k01tv online.com ដោយសារម្ចាស់គេហទំព័រនេះ បានផ្សព្វផ្សាយព័ត៌មានញុះញង់ បង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

© រក្សាសិទ្ធិដោយ thmeythmey.com