អត្ថបទពាណិជ្ជកម្ម
អបអរសារទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ផ្ទេរប្រាក់មកពីប្រទេសកូរ៉េខាងត្បូង ដោយឥតគិតថ្លៃសេវា ជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន
13, Apr 2021 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
កាន់តែពិសេស សម្រាប់ប្រជាជនកម្ពុជា កំពុងរស់នៅប្រទេសកូរ៉េខាងត្បូង អាចផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង មកគ្រួសារ សាច់ញាតិ ឬមនុស្សជាទីស្រលាញ់របស់ខ្លួន នៅកម្ពុជាដោយឥតគិតថ្លៃសេវា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ជាមួយសេវាផ្ទេរប្រាក់ របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលមានភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់។
ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់កម្មវិធីពិសេសនេះ ក្នុងគោលបំណងសម្រួលដល់ប្រជាជន ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ហើយចង់ផ្ទេរប្រាក់មកកាន់គ្រួសារ នាអំឡុងវិបត្តិកូវីដ-១៩ ក៏ដូចជា ដើម្បីអបអរសារទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះផងដែរ។
 
ដើម្បីផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងបាន អតិថិជននៅប្រទេសកូរ៉េខាងត្បូង គ្រាន់តែទៅកាន់សាខាណាមួយរបស់ ធនាគារអ៊ូរី  នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បបំពេញព័ត៌មានឈ្មោះគណនី លេខគណនី អាសយដ្ឋាន និងលេខទូរសព្ទរបស់អ្នកទទួល រួចជាការស្រេច។ អ្នកទទួលប្រាក់នៅកម្ពុជា អាចដកប្រាក់ពីគណនីសន្សំ ដាប់ប៊ែលយូប៊ី ហ្វាយនែន របស់គាត់ នៅគ្រប់សាខាទាំង១៣៦ ទូទាំងប្រទេសកម្ពុជា ។
 



សម្រាប់ព័ត៌មានលម្អិត 023 963 333 | 081 331 333 | www.wbfinance.com.kh
 
អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន
 
ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេ នៅកម្ពុជា ដែលបម្រើសេវាហិរញ្ញវត្ថុ ដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ និងសេវា  អេធីអឹម ដែលមានបណ្តាញសាខាចំនួន ១៣៦ គ្របដណ្តប់ ទូទាំងខេត្ត-ក្រុង និង រាជធានី នៃប្រទេសកម្ពុជា។ គិតត្រឹមខែមីនា ឆ្នាំ២០២១ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបចំនួន ៨៣២ លានដុល្លារអាមេរិក ផលប័ត្រឥណនទានសរុបចំនួន ៧០២ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១៥១ លានដុល្លារអាមេរិក៕


 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com