COVID-19
ជាតិ
ករណីទី៣៥៖ បុរសខ្មែរអាយុ៥៨ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកំពង់ស្ពឺ
× បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំម្នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅម៉ោងជិត៣រសៀល នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល អះអាងថា កាលពីថ្ងៃទី១៣ ខែមេសា បុរសខាងលើ បានចូលទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការរោគហត់ពិបាកដកដង្ហើម ហើយដោយសារគាត់ មានសភាពធ្ងន់ធ្ងរពុំអាចជួយសង្គ្រោះបាន គាត់ បានបាត់បង់ជីវិតនៅម៉ោងប្រមាណ៩និង២០នាទីព្រឹក។
ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា បុរសខាងលើនេះ បានបាត់បង់ជីវិត ដោយសារ មានវិបត្តិធ្ងន់ធ្ងរផ្លូវដង្ហើមធ្ងន់ធ្ងរ បណ្ដាលមកពីជំងឺកូវីដ-១៩។ បុរសអាយុ៥៨ឆ្នាំរូបនេះ មានអាសយដ្ឋាននៅ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ នៅម៉ោងជិត១២ថ្ងៃត្រង់ ក្នុងថ្ងៃដដែលនេះ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ម្តងរួចមកហើយ គឺ បុរសជនជាតិបារាំង អាយុ៨៦ឆ្នាំ។
សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣៥នាក់៕ © រក្សាសិទ្ធិដោយ thmeythmey.com