កំណាព្យ
ជាតិ
ស្តាយកំពូលផលិករឆ្នើម(ម៉ៅ អាយុទ្ធ)!
17, Apr 2021 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
បទ ព្រហ្មគីតិ



ក្តុកក្តួលរំជួលចិត្ត នឹកអាណិតថែមអាល័យ
ដល់ជនមានស្នាដៃ ខាងកែច្នៃអភិរក្ស។
 
ជំនាញជាញចំណាប់ ចេះលោកប្រាប់ឥតបីលាក់
រួសរាយរាប់រាក់ទាក់ ដោយជឿជាក់ឥតរើសអើង។
 
ជំនាញតែងនិពន្ធ ដឹកភាពយន្តល្បីមិនឆ្មើង
អក្សរសាស្ត្រតម្កើង ឥតចើងម៉ើងថែមហ្មត់ចត់។
 
ជាស្មេរនិងកវី មានឈ្មោះល្បីអាចបែនបត់
កាព្យ« លុយ » ល្បីគេកត់ អានឥតហត់ពេញដោយន័យ។
 
ច្នៃរឿងបែបប្រវត្តិ លោកដឹកស្ទាត់បានជោគជ័យ
ភាពយន្តមើលហើយភ័យ មិនបំភ្លៃ«ចាប់ក្រពើ»។
 
ទឹករាំ… ឆ្អឹងអណ្តែត គ្រប់ក្រុងខេត្តល្បីមិនស្ទើរ
ជំនាន់ស្មេរចំទើរ បើសើរើរាប់វែងឆ្ងាយ។
 
សមយសព្រឹទ្ធាចារ្យ មានប្រាជ្ញាឆ្ការត្រួសត្រាយ
លើកស្ទួយមិនជិនណាយ ផ្នែកផ្សព្វផ្សាយសោតទស្សន៍។
 
ឥឡូវលោកឃ្លាតឆ្ងាយ បាត់រូបកាយស្នាដៃរស់
អាយុទ្ធ គេចាំឈ្មោះ ត្រកូលខ្ពស់ឈ្មោះថា ម៉ៅ៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com