ជាតិ
សង្គមជាតិ
ផឹកស៊ីបំពានបម្រាមនាំឲ្យប៉ូលិសផ្កាយពីរម្នាក់ប្រឈមអស់ស័ក្តិ អស់ក្របខណ្ឌ និងប្រឈមជាប់ពន្ធនាគារ
17, Apr 2021 , 10:20 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តនឹងស្នើសុំព្រះមហាក្រត្ស ដកស័ក្តិ លោក អ៊ុង ចាន់ធួក ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ដែលជាអនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយបញ្ជូនទៅតុលាការតាមច្បាប់។ ការសម្រេចនេះ ធ្វើឡើងក្រោយពេលផ្កាយពីររូបនេះ បានល្មើសបំរាមនៃសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដោយផឹកស៊ី ចៀងរាំ និងប៉ាតម្សៅលេងជាមួយអ្នកជួបបន្ទាប់របស់ខ្លួនកាលពីថ្ងៃទី១៦មេសា។


 
«...ខ្ញុំកំពុងធ្វើនីតិវិធីដើម្បីស្នើសុំព្រះមហាក្រត្សដើម្បីដកស័ក្តិហើយបណ្ដេញចេញពីនគរបាលជាតិ...»។ នេះបើតាមការសារសំឡេងរបស់សម្ដេច ហ៊ុន សែន ដែលបានចែកចាយតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃទី១៧មេសា ហើយសម្ដេចបានបញ្ជាឲ្យមន្រី្តជំនាញ ធ្វើយ៉ាងណាបញ្ជូនផ្កាយពីរម្នាក់នេះ ទៅតុលាការដើម្បីឲ្យបានឆាប់បំផុត។ 
 
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១៦មេសា នៅម្ដុំផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យបីនាក់។ អ្នកទាំងបីនាក់នោះ គឺលោក អ៊ុង ចាន់ធួក និងពីរនាក់ទៀត ជាអ្នកបម្រើការងារនៅផ្ទះរបស់លោកចាន់ធួក។ 
 
សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំងបីនាក់នេះ បានប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋប្រមាណ៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់លោកលោក ចាន់ធួក ដើម្បីផឹកស៊ី រាំច្រៀង និងលេងប៉ាតម្សៅ៕ 
 

Tag:
 សង្គម
  ដកស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com