ជាតិ
រដ្ឋបាលសៀមរាប នឹងចាត់វិធានការចំពោះ អាជីវករដែលដំឡើងថ្លៃទំនិញ
17, Apr 2021 , 7:59 pm        
រូបភាព
រូបភាពពី រដ្ឋបាលខេត្តសៀមរាប
រូបភាពពី រដ្ឋបាលខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការ ចំពោះម្ចាស់អាជីវកម្ម និងអាជីវករទាំងអស់ ដែលដំឡើងថ្លៃទំនិញប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងឱសថ ក្នុងពេលអនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈតំបន់មួយចំនួននៅខេត្តសៀមរាប ត្រូវបានបិទខ្ទប់។


បើតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តសៀមរាប បានចាត់ឱ្យរដ្ឋបាលក្រុង-ស្រុក អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរតាមមូលដ្ឋាន  ត្រូវតាមដាន ត្រួតពិនិត្យការលក់មុខទំនិញរបស់អាជីវករ និងម្ចាស់អាជីវកម្ម។ ក្នុងករណី មានការលក់ឡើងថ្លៃ ត្រូវផ្អាក ឬបញ្ឈប់អាជ្ញាបណ្ណទីតាំងនោះ ជាបណ្ដេះអាសន្ន ឬស្ថាពរ និងចាត់វិធានការតាមផ្លូវច្បាប់។ 
 
សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប អនុវត្តវិធានបិទខ្ទប់សង្កាត់ចំនួន ៣ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២៩ មេសា គឺសង្កាត់ ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ដើម្បីទប់ស្កាត់ជំងឺនេះមិនឱ្យរាលដាលទៅតំបន់ផ្សេង។  គិតត្រឹមថ្ងៃ១២ មេសានេះ    ខេត្តសៀមរាប មានករណីអ្នកវិជ្ជមានកូវីដ១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ២០នាក់ហើយ ក្នុងនោះបានជាសះស្បើយចំនួន ៣នាក់៕ 
 

Tag:
 សៀមរាប
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com