ជាតិ
សង្គមជាតិ
ក្រោយពីបិទផ្សារដើមគ អាជីវករលក់ដូរមួយចំនួន មកលក់នៅតាមចិញ្ចើមផ្លូវក្នុងសង្កាត់បឹងសាឡាង
19, Apr 2021 , 11:40 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពីអាជ្ញាធរបានបិទផ្សារដើមគបន្ទាប់ពីមានអាជីវករ និងសន្តិសុខមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ មានអាជីករមួយចំនួនបានមកអង្គុយលក់បន្លែ សាច់ និងផ្លែឈើ នៅតាមចិញ្ចើមផ្លូវ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែការលក់របស់ពួកគេពុំសូវមានពលរដ្ឋមកទិញឡើយ។


កន្លងមកអាជ្ញាធរក៏បានបិទផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារចាស់ ផ្សារដើមគរ ផ្សារនាគមាស ផ្សារបឹងត្របែកផ្លាហ្សា ផ្សារធំទួលសង្កែ និងផ្សារមួយចំនួនទៀតនៅបណ្តាខេត្ត និងទីតាំងជាច្រើនទៀតដែលបានផ្ទុះជំងឺកូវីដ-១៩ រួមទំាងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕   
 
សូមទស្សនាទិដ្ឋភាពបិទខ្ទប់ និងទិដ្ឋភាពអាជីវករមកលក់បន្លែ ផ្លែឈើ និងសាច់ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញខាងក្រោមនេះ៖




























 
 
 
 
 
 

Tag:
 អាជីវករ
  លក់ដូរ
 បន្លែ
 សាច់
 ផ្សារដើមគ
© រក្សាសិទ្ធិដោយ thmeythmey.com