ជាតិ
សង្គមជាតិ
អាជ្ញាធរឃាត់ខ្លួនយោធាម្នាក់ ដែលបើកម៉ូតូបុករនាំង ហើយប្រមាថមើលងាយ និងវាយសមត្ថកិច្ច
20, Apr 2021 , 11:39 am        
រូបភាព
បុរសនោះជាយោធាដែលបានបើកបុករនាំង ជេរប្រមាថ និងវាយសមត្ថកិច្ច ត្រូវបានអាជ្ញាធរឃាត់ខ្លួន រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បុរសនោះជាយោធាដែលបានបើកបុករនាំង ជេរប្រមាថ និងវាយសមត្ថកិច្ច ត្រូវបានអាជ្ញាធរឃាត់ខ្លួន រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ:
ភ្នំពេញ៖ អាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ ដែលបានបើកម៉ូតូបុករនាំង នៅកន្លែងបិទខ្ទប់ ក្បែររង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ។ ក្រោយឃាត់ខ្លួន អាជ្ញាធរក៏ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការទៀតផង។ នេះបើតាមស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ។

 
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសរូបនោះ មានមុខរបរជាយោធា នៅសកលវិទ្យាល័យការពារជាតិ ដោយមានទីលំនៅ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
 
បើតាមស្នងការនគរបាលរាជធានីភ្នំពេញ បុរសរូបនោះ បានបើកម៉ូតូបុករនាំងបិទខ្ទប់នៅខណ្ឌជ្រោយចង្វារ និងបានមើលងាយ ជេរប្រមាថ រួមទំាងវាយទៅលើសមត្ថកិច្ចឲ្យរងរបួសទៀតផង នៅព្រឹកថ្ងៃទី២០ ខែមេសា ។ 
 
បច្ចុប្បន្នបុរសរូបនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ហើយ។ 
 
កន្លងមកក៏មានបុរសម្នាក់ទៀត ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន ដោយសារតែបុរសរូបនោះ បានកាត់ខ្សែ សម្រាប់បិទខ្ទប់ពលរដ្ឋមិនឲ្យធ្វើដំណើរ៕
 

Tag:
 អាជ្ញាធរ
 រនាំង
© រក្សាសិទ្ធិដោយ thmeythmey.com