COVID-19
ជាតិ
ក្រោយបិទផ្សារបឹងត្របែក អាជីវករនាំគ្នាមកលក់បន្លែ នៅតាមបណ្តោយលូទឹកស្អុយ
20, Apr 2021 , 6:39 pm        
រូបភាព
ភ្នំពេញ៖ ក្រោយបិទផ្សារបឹងត្របែក អាជីវករនាំគ្នាមកលក់បន្លែ នៅតាមបណ្តោយលូទឹកស្អុយ លើផ្លូវ១០៥ កែង៤៥៦ ជាប់ផ្សារបឹងត្របែកតែម្តង។ អាជ្ញាធរបានសម្រេចបិទផ្សារបឹងត្របែក ផ្លាហ្សា ក្នុងខណ្ឌចំការមន ចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីមានអាជីវករ និងសន្តិសុខមួយចំនួនឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។



កន្លងមកអាជ្ញាធរ ក៏បានបិទផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឫស្សី ផ្សារចាស់ ផ្សារដើមគ និងផ្សារនាគមាស ផ្សារមួយចំនួនទៀតក្នុងរាជធានី-ខេត្ត និងទីតាំងជាច្រើនទៀត ដែលបានផ្ទុះជំងឺកូវីដ-១៩ រួមទំាងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕
 
សូមទស្សនារូបភាពខាងក្រោម៖















Tag:
 COVID-19
  Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com