ជាតិ
សង្គមជាតិ
អាគារមង្គលការ២កន្លែងទៀត នឹងក្លាយជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
21, Apr 2021 , 7:59 am        
រូបភាព
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
ភ្នំពេញ៖ អាគារមង្គលការដឹព្រីមៀរសែនសុខ និងអាគារវិមានពិភពថ្មីសែនសុខ ដែលស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងក្លាយជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។

 
តាមអគ្គស្នងការដ្ឋាននគរបាលជាតិ អាគារមង្គលការទាំងពីរនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩បានចំនួនជាង២០០០គ្រែ និងអាចព្យាបាលអ្នកជំងឺបានចំនួនជាង២០០០នាក់។
 
បច្ចុប្បន្នក្រុមការងារបានរៀបចំគ្រែ សម្ភារប្រើប្រាស់សម្រាប់អ្នកជំងឺកូវីដ-១៩រួចរាល់ហើយ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។ 
 
កន្លងមករាជរដ្ឋាភិបាលក៏បានរៀបចំសណ្ឋាគារក្រេតឌុក មន្ទីរពេទ្យហ្លួងម៉ែ សាលារៀន និងទីតាំងឯកជនមួយចំនួនទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩៕
 
 
 

Tag:
 អាគារមង្គលការ
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com