COVID-19
ជាតិ
អភិបាលខេត្តក្រចេះ៖ បេក្ខជនចាក់វ៉ាក់សាំងកូវីដ- ១៩ ហើយ ទើបអាចប្រលងចូលបម្រើការងារក្របខ័ណ្ឌបាន
22, Apr 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ បេក្ខជនចាក់វ៉ាក់សាំងកូវីដ- ១៩ ហើយ ទើបអាចប្រលងចូលបម្រើការងារក្របខ័ណ្ឌរាជការ នៅក្នុងខេត្តក្រចេះ បាន។ នេះបើតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តក្រចេះ។



រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ដល់និស្សិតដែលមានបំណងចង់ដាក់ពាក្យប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៅខេត្តក្រចេះ ក្នុងឆ្នាំ២០២១នេះ ត្រូវមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ទើបអនុញ្ញាតិឱ្យដាក់ពាក្យសុំប្រឡងបាន។ 
 
រដ្ឋបាលខេត្តក្រចេះ បានសង្កត់ធ្ងន់ដូច្នេះថា៖ « បេក្ខជន គ្មានប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ទេ គឺមិនអនុញ្ញាតឱ្យដាក់ពាក្យសុំសិទ្ធប្រឡងឡើយ» ។
 
សូមបញ្ជាក់ថា ការអនុវត្តវិធានការនេះ ក្រោយមានការចុះហត្ថលេខាដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ មេសា២០២១ ដោយយោងតាមមាត្រា ៥ នៃអនុក្រឹតស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់មន្ត្រីរាជការសាធារណៈ កងកម្លាំងយោធា និងមន្ត្រីជាប់កិច្ចសន្យា។
 
កន្លងមកសម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសពីការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ដោយតម្រូវឱ្យក្លាយជាវ៉ាក់សាំងកាតព្វកិច្ចសម្រាប់កងកម្លាំង និងមន្ត្រីរាជការទាំងអស់។ បានន័យថា បើកងកម្លាំង និងមន្ត្រីរាជការណា មិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទេ នោះគឺមិនអនុញ្ញាតឱ្យចូលបម្រើការងារឡើយ៕
 

Tag:
 កូវីដ-១៩
  ក្រចេះ
  ប្រលង
  ក្របខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com