COVID-19
ជាតិ
អ្នកនៅតំបន់ក្រហម អាចស្កេន QR Code នេះដើម្បីទិញគ្រឿងឧបភោគ បរិភោគចាំបាច់!
22, Apr 2021 , 11:44 am        
រូបភាព
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញ សម្រាប់លក់ស្បៀង ឬគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន  សម្រាប់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១មេសា ឆ្នាំ២០២១ ទីផ្សារអនឡាញនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈ shop.moc.gov.kh ឬតាម QR Code។



ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩(COVID-១៩)  ពលរដ្ឋរស់នៅក្នុងតំបន់ក្រហមដែលបញ្ជាទិញគ្រឿងឧបភោគបរិភោគនា នាតាមអនឡាញនេះ នឹងមានការដឹកជញ្ជូន ដល់មុខផ្ទះអ្នកទិញតែម្តង។

ក្រៅពីបញ្ជាទិញស្បៀងតាមអនឡាញ ក្រសួងពាណិជ្ជកម្ម ក៏មានបានរៀបចំក្រុមការងារ សម្រាប់ចាំទទួលការហៅចូល ក្នុងការសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម តាមរយៈលេខទូរសព្ទ ខាងក្រោមផងដែរ៖ ក្នុងនោះ មាន លេខ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩, ០១៥ ៨០៥ ៣១៣, ០១៧ ៨៥៥ ០១១, ០១២ ៩១៧ ៧៦០, ០៦៩ ៣៣៦ ៦៦៧, ០១៧ ៨៨២ ៨៣៨, ០១០ ៤៤៧ ៣២៧, ០១៥ ៩០០ ០២៥, ០១៧ ៦៦៥ ៥៩៥, ០១៧ ៤៩២ ២៥៦, ០៩២ ៨៦៨ ៦៩៦។

តំបន់ក្រហមដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខ្លាំង គឺមាននៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ៣នៃខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១នៃខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ក្នុងសង្កាត់បឹងសាឡាងនៃខណ្ឌទួលគោក។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម ចាប់ផ្ដើម លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ចល័តក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃទាបជាងទីផ្សារដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ តាំងពីថ្ងៃទី១៥មេសា ឆ្នាំ២០២១មក។ គិតមកដល់ថ្ងៃទី២០មេសា ក្រសួងពាណិជ្ជកម្ម លក់អង្ករបានចំនួន៣៨៦បាវ, មីជាតិ២៥៥៥កេស, ទឹកត្រី ៤០៥យួរ, ទឹកស៊ីអ៊ីវ ២៩៥យួរ, ត្រីខ ២៥៨យួរ និងទឹកសុទ្ធ ៥២យួរ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕



Tag:
 តំបន់ក្រហម
  QR Code
© រក្សាសិទ្ធិដោយ thmeythmey.com