COVID-19
ជាតិ
៣នាក់ទៀត​ស្លាប់ដោយសារកូវីដ-១៩ សរុប​៥៩នាក់នៅកម្ពុជា
22, Apr 2021 , 2:14 pm        
រូបភាព
លោកស្រី ឱ​ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ​ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ពលរដ្ឋខ្មែរ៣នាក់ទៀតដែលមាន​បុរសអាយុ​៥៥​ឆ្នាំ ស្ត្រីអាយុ​៨៣​ឆ្នាំ និងស្ត្រីអាយុ​៨១​ឆ្នាំ​បាន​ស្លាប់​ដោយសារកូវីដ-១៩ ដែល​ធ្វើឲ្យចំនួនសរុបឡើង​ដល់​៥៩នាក់។



បុរសអាយុ៥៥​ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ គាត់ចូលសម្រាកនៅពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី១១ ខែមេសា ហើយបាត់បង់ជីវិតនាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២១ ខែមេសា។

ស្ត្រីវ័យ​៨៣​ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ គាត់បាន​ចូលសម្រាកពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី២១ ខែមេសា ហើយ​បានស្លាប់នារយៈពេល​៤០នាទី​បន្ទាប់នៅថ្ងៃដែល ដោយសារស្ថានភាព​ហត់ដង្ហក់ខ្លាំង និង​ស្ទះផ្លូវដង្ហើម។

ស្ត្រីវ័យ​៨១​ឆ្នាំ ដែលរស់នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល បាន​ចូលសម្រាកនៅមន្ទីរពេទ្យ​បង្អែកជ័យជំនះ នៅថ្ងៃទី១៤ ខែមេសា ហើយស្លាប់នៅព្រឹក​ថ្ងៃទី​២១ ខែមេសា។

តាមការសន្និដ្ឋាន អ្នកជំងឺទាំងបី បាន​ស្លាប់បាត់បង់ជីវិត​ដោយសារវិបត្តិផ្លូវដង្ហើម​ស្រួច​ស្រាវធ្ងន់ធ្ងរ និង​រលាកសួត​ទាំង​សងខាង បណ្តាលមកពីវីរុសកូវីដ-១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com