ជាតិ
សង្គមជាតិ
អង្ករ មី ត្រីខ ដែលក្រសួងពាណិជ្ជកម្មដាក់លក់នៅតំបន់ក្រហម មានអ្នកទិញហូរហែ
22, Apr 2021 , 4:39 pm        
រូបភាព
សកម្មភាពពលរដ្ឋមកទិញគ្រឿងឧបភោគបរិភោគ នៅស្តងមួយកន្លែងជិតផ្សារស្ទឹងមានជ័យ_ នៃតំបន់ក្រហម នាព្រឹកថ្ងៃទី២២មេសា ឆ្នាំ២០២១
សកម្មភាពពលរដ្ឋមកទិញគ្រឿងឧបភោគបរិភោគ នៅស្តងមួយកន្លែងជិតផ្សារស្ទឹងមានជ័យ_ នៃតំបន់ក្រហម នាព្រឹកថ្ងៃទី២២មេសា ឆ្នាំ២០២១
ដោយ: ថ្មីៗ
នាថ្ងៃទី២២មេសានេះ មានប្រជាពលរដ្ឋមកទិញ អង្ករ មី ត្រីខ និងទឹកត្រី ជាហូរហែរ ដែលក្រសួងពាណិជ្ជកម្ម ដាក់លក់នៅតាមស្តង់ ក្នុងតំបន់ក្រហម។


ក្រសួងពាណិជ្ជកម្ម  បានដំឡើងស្តង់ចំនួន៦ទីតាំង ដើម្បីលក់គ្រឿងឧបភោគបរិភោគជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងតម្លៃសមរម្យ។ 
 
ទីតាំងទាំង៦នោះមាន៖ ១. នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យថ្មី ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា និង៦. នៅផ្ទះឡលើផ្លូវវេងស្រង៕ 






 

Tag:
 តំបន់ក្រហម
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com