COVID-19
ជាតិ
បិទផ្សារច្បារអំពៅមួយទៀត ហើយអាជ្ញាធរអំពាវនាវឱ្យអ្នកពាក់ព័ន្ធទៅធ្វើតេស្តរកកូវីដ-១៩
23, Apr 2021 , 7:19 pm        
រូបភាព
ភ្នំពេញ៖ ផ្សារច្បារអំពៅនិងផ្សារបន្លែ ក្នុងសង្កាត់ច្បារអំពៅ២ ត្រូវអាជ្ញាធរផ្អាកដំណើរបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្រៅពីបិទផ្សារ រដ្ឋបាលខណ្ឌច្បារអំពៅបានអំពាវនាវដល់សន្តិសុខ បុគ្គលិក កម្មករបម្រើការងារ ក្នុងផ្សារនិងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ រួមទាំងពលរដ្ឋដែលធ្លាប់ផ្សារទាំងពីរនៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ បើមានអាការក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយសង្ស័យថាឆ្លងកូវីដ-១៩ត្រូវទៅធ្វើតេស្តជាបន្ទាន់។


សូមជម្រាបថា កន្លងមកមានផ្សារជាច្រើនកន្លែងហើយ នៅរាជធានីភ្នំពេញ ត្រូវបានបិទ ក្នុងនោះមាន ផ្សារអូរឫស្សី   ផ្សារដើមគរ  ផ្សារចាស់ ផ្សារធំទួលសង្កែ ផ្សារបឹងត្របែកផ្លាហ្សា ផ្សារត្រពាំងថ្លឹង ផ្សារឯករាជ្យ១ ផ្សារទួលពង្រ ផ្សារសេនជូរីផ្លាហ្សា ផ្សារពោធិ៍ចិនតុង ផ្សារកណ្ដាល ផ្សារដេប៉ូ  ផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ និងផ្សារអូឡាំពិកជាដើម។
 
សូមបញ្ជាក់ថា អ្នកកើតកូវីដ-១៩នៅកម្ពុជា សរុបឡើងដល់៨៨៤៨នាក់ ក្នុងនោះ៨៣០១នាក់ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន៣១៤៨នាក់ និងស្លាប់មាន៦១នាក់ ប៉ុន្តែក្រសួងមិនទាន់បានផ្តល់ព័ត៌មានលំអិត ទាក់ទងនឹងករណីស្លាប់២នាក់ចុងក្រោយនេះនៅឡើយ៕
 
 

Tag:
 Thmeythmey
  បិទច្បារអំពៅ
© រក្សាសិទ្ធិដោយ thmeythmey.com