COVID-19
ជាតិ
អភិបាលខេត្តបន្ទាយមានជ័យ បិទខ្ទប់តំបន់មួយចំនួន ក្នុងសង្កាត់ប៉ោយប៉ែត
24, Apr 2021 , 12:59 pm        
រូបភាព
អាជ្ញាធរចុះពិនិត្យមើលទីតាំងក្នុងក្រុងប៉ោយប៉ែត ដើម្បីបិទខ្ទប់ក្នុងទប់ស្កាត់ការរីករាលដាលកូវីដ១៩នៅថ្ងៃទី២៣មេសា ២០២១។ (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
អាជ្ញាធរចុះពិនិត្យមើលទីតាំងក្នុងក្រុងប៉ោយប៉ែត ដើម្បីបិទខ្ទប់ក្នុងទប់ស្កាត់ការរីករាលដាលកូវីដ១៩នៅថ្ងៃទី២៣មេសា ២០២១។ (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យសម្រេចបិទខ្ទប់ការចេញចូលជាបណ្ដោះអាសន្ននៅភូមិសាស្រ្តមួយចំនួនក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោងប៉ែត រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤មេសានេះ ដល់ថ្ងៃទី៨ឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។



សេចក្ដីសម្រេចដែលចេញដោយលោក អ៊ុំ រាត្រី នៅថ្ងៃទី២៣មេសា បានបញ្ជាក់ថា តំបន់ដែលត្រូវបិទខ្ទប់ គឺ ប៉ែកខាងជើងផ្លូវជាតិលេខ ចាប់ពីផ្លូវផ្សារអគ្គៈប៉ែកខាងលិចដល់អូរព្រំដែនកម្ពុជា-ថ្ងៃ, ប៉ែកខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី(ផ្សារអគ្គៈ) រហូតដល់ព្រំប្រទល់ភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិច ហើយចាប់ព្រំប្រទល់ភូមិទាំង២ដល់ព្រំដែនកម្ពុជា-ថៃ។ តំបន់ទាំងនេះ គឺសង្ស័យថាជាប់ពាក់ព័ន្ធនឹងអ្នកមានឆ្លងកូវីដ-១៩។ 
 
លោក អ៊ុំ រាត្រី អះអាងថា អំឡុងពេលបិទខ្ទប់នេះ បុគ្គលទាំងអស់ត្រូវហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន។ ការធ្វើដំណើរ បានលុះត្រាតែ ករណីចាំបាច់ដូចជា ទៅមន្ទីរពេទ្យ ទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩  និង ទៅចាក់វ៉ាក់សាំងកូវីដ-១៩។ ចំណែកបុគ្គលិករដ្ឋ មន្រី្តរាជការ កម្លាំងប្រដាប់អាវុធ និងឯកជន ត្រូវមានលិខិតបេសកម្មរបស់អង្គភាព ដើម្បីស្នើសុំចូលតំបន់បិទខ្ទប់។ ទន្ទឹមនឹងនេះ នៅអំឡុងពេលបិទខ្ទប់គឺហាមការជួបជុំឬរៀបចំពិធិបុណ្យផ្សេងៗ៕
 

Tag:
 បន្ទាយមានជ័យ
  បិទខ្ទប់
© រក្សាសិទ្ធិដោយ thmeythmey.com