COVID-19
ជាតិ
សុខភាព
ខេត្តកំពង់ចាម មានពលរដ្ឋ៥នាក់ទៀត ឆ្លងកូវីដ-១៩
24, Apr 2021 , 3:19 pm        
រូបភាព
រូបថត៖ រដ្ឋបាលខេត្តកំពង់ចាម​
រូបថត៖ រដ្ឋបាលខេត្តកំពង់ចាម​
នាព្រឹកថ្ងៃទី២៤មេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥នាក់ទៀត ដែលជាក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ-១៩ ម្នាក់ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ អ្នកឆ្លងកូវីដ-១៩ ទាំង៥នាក់នោះ មានអាយុ ពី១ឆ្នាំកន្លះ រហូត ៤៨ឆ្នាំ។

 
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការរកឃើញវិជ្ជមានកូវីដ-១៩លើមនុស្សទាំង៥នាក់ខាងលើ គឺអ្នកទាំងនោះ គឺស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក។ បច្ចប្បន្នអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តកំពង់ចាម។ 
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ទាំង៥នាក់នេះបន្ថែមទៀតផងដែរ។ លើសពីនេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ-១៩  ឲ្យទៅពិនិត្យសុខភាព និងផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។ 
 
សូមជម្រាបថា ក្រោយរកឃើញករណីវិជ្ជមានកូវីដ-១៩   លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបិទខ្ទប់(Lockdown)ភូមិមួយចំនួន រួមមាន ភូមិថ្មី(ខ) ឃុំរការគយ ស្រុកកងមាស, ភូមិកំផ្លាក់ ឃុំ បារាយណ៍, ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និង ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។ 
 
គិតត្រឹមថ្ងៃទីថ្ងៃទី២៤មេសា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានអ្នកឆ្លងកូវីដ-១៩ កើនដល់ ១៤នាក់ ដោយក្នុងនោះ មានស្រី១០នាក់។
គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩នៅកម្ពុជា សរុបឡើងដល់៨៨៤៨នាក់ ក្នុងនោះ៨៣០១នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន៣១៤៨នាក់ និងស្លាប់មាន៦១នាក់៕ 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com