COVID-19
ជាតិ
COVID-19៖ វិជ្ជមានថ្មី​៦១៦នាក់ ខណៈអ្នកស្លាប់ឡើងដល់​៧៤នាក់
25, Apr 2021 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស៦១៦នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩នៅកម្ពុជា រីឯអ្នកអ្នកសះស្បើយមាន​១៩០នាក់។ មានករណីស្លាប់៣នាក់ទៀតដែលធ្វើឲ្យចំនួន​សរុបឡើងដល់​៧៤នាក់។



ករណីថ្មីទាំង​៦១៦នាក់ សុទ្ធតែពាក់ព័ន្ធសហគមន៍​២០កុម្ភៈ ដោយ​៥៤៦ករណី (ស្លាប់១នាក់) នៅភ្នំពេញ ២៤ករណីនៅកណ្តាល ២០ករណីនៅព្រះសីហនុ ៨ករណីនៅព្រៃវែង ៧ករណីនៅតាកែវ ២ករណីនៅស្វាយរៀង ២ករណីនៅមណ្ឌលគិរី ២ករណីនៅកំពង់ធំ ២ករណីនៅកំពង់ឆ្នាំង ២ករណីនៅកោះកុង និង១ករណីនៅកំពង់ស្ពឺ ដែលអ្នកជំងឺស្ត្រីវ័យ៦៥ឆ្នាំ បានទទួលមរណភាព។

ជាមួយគ្នានេះ អ្នកសះស្បើយថ្មីមាន​១៩០នាក់ ដោយ១នាក់ជាពលករមកពីថៃ និង​១៨៩នាក់ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ ដោយ​១នាក់នៅកំពង់ឆ្នាំង ២នាក់នៅព្រៃវែង ១នាក់នៅកំពង់ធំ ១៨នាក់នៅព្រះសីហនុ ៣៣នាក់នៅស្វាយរៀង និង​១៣៤នាក់នៅភ្នំពេញ។

គិតមកដល់ពេលនេះ កម្ពុជាមាន៩៩៧៥នាក់ ក្នុងនោះ​៩៤២៦នាក់ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន​៣៤០០នាក់ ខណៈចំនួនអ្នកស្លាប់ឡើងដល់​៧៤នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com