ជាតិ
ឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌាបន្តធ្វើឲ្យតំបន់ជាច្រើននៅកម្ពុជាធ្លាក់ភ្លៀងដល់ថ្ងៃទី៤ ខែឧសភា
28, Apr 2021 , 7:59 am        
រូបភាព
រូបភាពពី ហ្វេសប៊ុកផេក ក្រសួងធនធានទឹកនិងឧតុនិយម។
រូបភាពពី ហ្វេសប៊ុកផេក ក្រសួងធនធានទឹកនិងឧតុនិយម។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមជ្រលងសម្ពាធទាបឥណ្ឌា បន្ថែមឥទ្ធិពលគ្របដណ្ដប់មកលើអាកាសធាតុកម្ពុជាជាមួយនឹងការប្ដូរទិសខ្យល់ជាបណ្ដើរៗមកពីនិរតី។ ការវិវត្តនៃអាកាសធាតុនេះនឹងអាចធ្វើឲ្យបណ្ដាខេត្តតាមតំបន់ក្នុងប្រទេស នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៨មេសាដល់ថ្ងៃទី០៤ឧសភា។


តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៨មេសាដល់ថ្ងៃទី០៤ឧសភា នៅតាមបណ្ដាខេត្តក្នុងតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននិងអាចធ្វើឲ្យផ្នែកខ្លះនៃភាគខាងត្បូង និងភាគពាយព្យមានភ្លៀងក្នុងបរិមាណច្រើនផងដែរ។ ដោយឡែកនៅតាមបណ្ដា ជាប់ភ្នំដងរែក និងខ្ពង់រាបឦសានវិញ ចាប់ពីថ្ងៃទី២៨មេសាដល់ថ្ងៃទី០៤ឧសភា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរខណៈតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ 
 
តាមការចេញផ្សាយដដែល រដូវវស្សា នឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភាខាងមុខ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន លើបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តវាលទំនាបកណ្ដាល៕
 
 

Tag:
 ThmeyThmey25
 អាកាសធាតុ
  ភ្លៀងធ្លាក់
  ក្រសួងធនធានទឹកនិងឧតុនិយម
© រក្សាសិទ្ធិដោយ thmeythmey.com