COVID-19
ជាតិ
ស្ទះចរាចរណ៍តាមបណ្តាផ្លូវមួយចំនួន​ក្នុងរាជធានីភ្នំពេញ ក្រោយការកំណត់តំបន់លឿង លឿងទុំ និងក្រហម
29, Apr 2021 , 10:02 am        
រូបភាព
ថ្ងៃទី​២៩ ខែមេសា នេះ ភូមិសាស្ត្រ​រាជធានីភ្នំពេញ  ចាប់ផ្តើម​កំណត់​តំបន់លឿង លឿងទុំ និងក្រហម។ តំបន់ទាំងនោះ ត្រូវបាន​បែងចែក​ដោយរដ្ឋបាល​ខណ្ឌនីមួយៗ ដោយលឿងសំដៅ​លើ​ការរាលដាល​ស្រាល លឿងទុំសម្រាប់ករណីរាលដាលមធ្យម និងក្រហម​សម្រាប់​តំបន់ដែល​រាលដាលធ្ងន់ធ្ងរ។



សម្រាប់តំបន់លឿង ធ្វើដំណើរត្រូវបានអនុញ្ញាតជាធម្មតា ខណៈតំបន់លឿងទុំ និងក្រហម បន្ត​រឹតត្បិត។ សមត្ថកិច្ចបាន​បិទរនាំងទប់ស្កាត់ការចេញចូលទៅតំបន់លឿងទុំ ជាពិសេសតំបន់​ក្រហម ប៉ុន្តែ​ដំណើរ​ចេញចូល​របស់ពលរដ្ឋនៅតែមាន។

ទស្សនាទិដ្ឋភាពស្ទះចរាចរណ៍នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះ៖



© រក្សាសិទ្ធិដោយ thmeythmey.com