ជាតិ
អាជ្ញាធរជាតិអប្សរាស្ដារពើក នៅកសិន្ធុខាងលិចក្រុងអង្គរធំ
30, Apr 2021 , 8:29 am        
រូបភាព
(Front)សកម្មភាពស្ដារពើតពី កសិន្ធខាងលិចនៃក្រុងអង្គរធំ។ រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។
(Front)សកម្មភាពស្ដារពើតពី កសិន្ធខាងលិចនៃក្រុងអង្គរធំ។ រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា។
ដោយ៖ ស៊ុល រ៉វី

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមការងារ ស្ដារពើកចេញពីកសិន្ធុខាងលិច នៃក្រុងអង្គរធំ ក្រោយកង្វះការមើលថែដិតដល់។ អាជ្ញាធររំពឹងថា បន្ទាប់ពីរការស្ដារនេះ នឹងធ្វើឲ្យបរិស្ថាននៅទីតាំងនោះ មានសោភណភាព និងទាក់ទាញឡើងវិញ។

 
តាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ចំនួន ៤០នាក់ បានចាប់ផ្ដើមការងារស្ដារពើក នៅចំណុចកសិន្ធុខាងលិច ជាប់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ដើម្បីចូលរួមអភិរក្ស និងលើកតម្លៃឡើងវិញ នៃរមណីយដ្ឋានអង្គរ។ គម្រោងស្ដារពើកនេះ មានប្រវែង ១,៥០០ម៉ែត្រ និងទទឹង ១០០ម៉ែត្រ។ 
 
ការស្តារនេះ ក៏ដើម្បីអនុញ្ញាតឱ្យពើកផ្ទុកបរិមាណទឹកបានច្រើនជាងមុន សម្រាប់ការប្រើប្រាស់នៅថ្ងៃមុខផងដែរ។ អាជ្ញាធរជាតិអប្សរា បានស្រង់សម្តី លោក ញ៉ែម រស្មី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក មកចុះផ្សាយថា ការងារស្ដារពើក ជំហានដំបូងនេះ ជួបការលំបាកខ្លះៗ ដោយសាររុក្ខជាតិទំាងនោះដុះក្រាស់ និងធ្ងន់។ ម្យ៉ាងទៀត សត្វអាសិរពិស ក៏ជាបញ្ហាដែលកម្មករស្តារពើកត្រូវធ្វើការដោយប្រុងប្រយ័ត្នផងដែរ៕
 
 

Tag:
 អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com