COVID-19
ជាតិ
សង្គមជាតិ
កសិកម្មរបស់អ្នកភូមិព្រែកដាច់ ស្រុកលើកដែក បន្តដំណើរការធម្មតា នាអំឡុងវិបត្តិកូវីដ-១៩
01, May 2021 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ស្ថានភាពកូវីដ-១៩ នៅតែបន្ត តម្រូវឱ្យពលរដ្ឋគ្រប់រូបគោរពតាមវិធានការ បីកុំ និងបីការពារ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដ្បិតស្ថិតក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋរស់ក្នុងភូមិព្រៃដាច់ ភាគច្រើនជាកសិករ នៅតែបន្ដការងារធ្វើស្រែចម្ការរបស់ពួកគេដូចដើម។



ស្ថិតក្នុងស្ថានភាពនៃការរីករាល់ដាលកូវីដ-១៩ កាន់តែតានតឹង នៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា  ជាពិសេសពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ កាលៈទេសៈនេះ បានធ្វើឱ្យអាជ្ញាធរសម្រេចអនុវត្តតាមវិធានការដែលចេញដោយរដ្ឋាភិបាល បិទខ្ទប់ ដើម្បីជៀសវាងការរីក រាលដាល់កាន់តែខ្លាំង។

នៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែកខេត្ត ក៏បានអនុវត្តនតាមគោលការណែនាំរបស់រដ្ឋាភិបាលដូចតំបន់ដទៃដែរ។ ក្រឡេកមើល ស្ថានភាពនៃការប្រកបរបរកសិកម្មរបស់ពលរដ្ឋក្នុងភូមិខាងលើ នៅតែដំណើរការធម្មតា ទោះសកម្មភាពធ្វើចរាចរណ៍ និងការធ្វើដំណើរឆ្លងកាត់ពីភូមិមួយ ទៅភូមិមួយទៀតត្រូវបានកាត់បន្ថយក៏ដោយ។

លោក ហ៊ី ហាក់ រស់នៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល មានមុខរបរជាបេះស្វាយតាមភូមិបាននិយាយថា ការងារស៊ីឈ្នួលជាអ្នកបេះស្វាយ នៅតែដំណើរការបានធម្មតា ទោះជាមាន ឬគ្មានជំងឺ កូវីដ-១៩ ក៏ដោយ។ «កាលពីមុន មួយថ្ងៃរកបាន ៤ម៉ឺនរៀល ឥឡូវក៏ត្រឹមប៉ុណ្ណេះដូចដើម ទោះជាមានការបិទផ្លូវ ផ្អាកធ្វើដំណើរឆ្លងខេត្ត។  រីឯតម្លៃស្វាយ ធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃជួលពលកម្មពួកខ្ញុំ ទទួកបានតាមធម្មតាដែរ»។ នេះជាការលើកឡើងរបស់លោក ហ៊ី ហាក់។
លោក ហាក់ និងគ្រួសារ គិតថា ការចូលរួមទាំងអស់គ្នា អ្វីៗនឹងកាន់តែប្រសើរ ហើយមិនបាច់ពិបាករយៈពេលវែង។ ក្នុងស្ថានភាពដ៏លំបាកនេះ លោក ហាក់ មិនបានធ្វើដំណើរទៅណាឡើយ ក្រៅពីទៅបំពេញ ការងារ។

ទោះជានៅក្នុងភូមិ ត្រូវបានដាក់ក្នុងភាពអាសន្ន ដោយភូមិ ឃុំ មិនអនុញ្ញាតឱ្យធ្វើចរាចរណ៍សេរីដូចពេលមុនក៏ កញ្ញា សួន សុផល និយាយថា គ្មានផលប៉ះពាល់អ្វីដល់ការងារធ្វើស្រែចម្ការដែរ។ កញ្ញា សុផល ដែលជាអ្នករស់នៅភូមិព្រែកតូច អះអាងថា នាង និងអ្នកភូមិផ្សេងទៀត នៅតែអាចប្រកបរបរកសិកម្មតាមធម្មតា ដូចកាលពីមុន ទោះស្ថានភាពបែបនេះ។ អ្នកភូមិព្រែកតូច បានកាត់បន្ថយការធ្វើដំណើរនៅក្នុងភូមិ និងចុះទៅដាំដំណាំ ដូចជាស្រូវ ពោត សណ្ដែក ចេក អំពៅដដែល នៅដីចម្ការ។

 «ពួកខ្ញុំជាអ្នកធ្វើស្រែ និងចម្ការមិនសូវព្រួយបារម្ភពីការបិទខ្ទប់ភូមិទេ  ព្រោះមួយថ្ងៃៗរវល់ធ្វើតែថែដំណាំ នៅវាល មិនមានពេលធ្វើដំណើរចេញទៅទីប្រជុំជនទេ សួម្បីតែទៅផ្សារ ក៏ពួកយើងទៅតែម្ដងក្នុងមួយថ្ងៃដែរ និយាយរួមទៅ ទិញពេលព្រឹកទុករហូតដល់ពេលល្ងាចតែម្តង»។ នេះជាការរៀបរាប់របស់កញ្ញា សុផល។

ស្ថានភាពកូវីដ-១៩ មិនសូវដាក់សម្ពាធដល់ការរស់នៅរបស់អ្នកភូមិព្រែកតូចឡើយ ព្រោះអ្នកភូមិនៅទីនោះ តែងតែធ្វើចម្ការខួបប្រាំង ខួបវស្សា និងមានបន្លែ អង្ករ បរិភោគគ្រប់គ្រាន់ ជាពិសេសធ្វើដោយខ្លួនឯងផ្ទាល់៕ 





















Tag:
 កូវីដ-១៩
  កសិករ
  កសិកម្ម
  ស្រុកលើកដែក
  ចំការ
  ធម្មតា
© រក្សាសិទ្ធិដោយ thmeythmey.com