COVID-19
ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាករោងចក្រ ជាំងសាង និងផ្សារកងកេង បណ្ដោះអាសន្ន
01, May 2021 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាករោងចក្រជាំងសាង(ខេមបូឌា) ស្ព័ន& ស្កេសិនណឺរី ចំនួន២ថ្ងៃ និងអាជីវកម្មលក់ដូរនៅផ្សារកងកេង ក្នុងស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ។ 


ក្នុងអំឡុងពេលផ្អាកបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តស្នើឱ្យកម្មករ និងអាជីវករទាំងអស់ សហការជាមួយអាជ្ញាធរ ដោយផ្ដល់ព័ត៌មាន និងចូលរួមទៅធ្វើតេស្កយកសំណាក​តាមការកំណត់។ « អ្នកពាក់ព័ន្ធ ទាំងអស់ត្រូវផ្អាកការចេញ ចូល លក់ដូរនៅក្នុងទីតាំងផ្សារកងកេង និងទីតាំងលក់ដូរ ប្រូមូលផ្ដុំនៅជាប់ផ្សារនោះជាដាច់ខាត»។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ឧសភា។

រដ្ឋបាលខេត្ត បានបន្ថែមថា អ្នកលក់ដូរដាច់ដោយឡែកតាមផ្ទះនីមួយៗ ដែលបានផ្ដល់សំណាករួចរាល់ ហើយទទួលបានលទ្ធផលតេស្កអវិជ្ជមាន ត្រូវបានអនុញ្ញាតឱ្យលក់ដូរវិញបាន ប៉ុន្ដែត្រូវអនុវត្តស្ដង់ដារ ប្រតិបត្តិសម្រាប់ការលក់ដូរបណ្ដោះអាសន្ន ដូចជា ការបើកដំណើរការលក់ដូរចាប់ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល ។
អាជីករត្រូវរៀបចំរក្សាគម្លាតសុវត្តិភាព និងត្រូវមានអាល់កុល ឬជែលសម្រាប់អតិថិជនលាងដៃគ្រប់ៗគ្នា។ នៅតាមផ្ទះនីមួយៗ ត្រូវមានខ្សែសុវត្ថិភាពចងព័ទ្ធជុំវិញ និងមិនត្រូវអនុញ្ញាតឱ្យអ្នកទិញចូលក្នុងផ្ទះជាដាច់ខាត៕



Tag:
 កូវីដ-១៩
  ផ្អាក
  បណ្ដោះអាសន្ន
  ផ្សារកងកេង
© រក្សាសិទ្ធិដោយ thmeythmey.com