COVID-19
ជាតិ
ពលករខ្មែរមកពីថៃចំនួន៥នាក់ទៀត វិជ្ជមានកូវីដ-១៩
04, May 2021 , 8:29 pm        
រូបភាព
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសថា មានពលករខ្មែរចំនួន៥នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តបាត់ដំបង ពលករខ្មែរទាំង៥នាក់ មានទីលំនៅក្នុងភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ហើយពួកគាត់បានធ្វើដំណើរពីប្រទេសថៃ មកដល់កម្ពុជា តាមច្រកអូរបីជាន់ ខេត្តបន្ទាយជ័យ តាមរយៈរថយន្តឈ្មួល កាលពីថ្ងៃទី១ ឧសភា។ បន្ទាប់មកពួគគាត់ និងពលករខ្មែរផ្សេងទៀត ត្រូវបានដឹកតាមរថយន្តកងទ័ព ដើម្បីដាក់ធ្វើចត្តាឡីស័ក នៅតាមមូលដា្ឋនភូមិឃុំ រៀងខ្លួន។



យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់ប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ឧសភានេះ នៅមិនទាន់បញ្ចូលតួលេខពលករខ្មែរ ទាំង៥នាក់នៅឡើយ បើទោះរដ្ឋបាលខេត្តបានទទួលលទ្ធផលតេស្តរបស់ពួកគាត់ នៅថ្ងៃទី៣ ខែឧសភា។
 
ចាប់តាំងពីមានផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបង រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ ក្នុងនោះ២៨នាក់បានជាសះស្បើយ និង៧នាក់ កំពុងសម្រាកព្យាបាល។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង៕
 
 

Tag:
 ពលករខ្មែរ
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com