ជាតិ
កម្ពុជា បន្តភ្លៀងធ្លាក់ពីតិចទៅច្រើន រហូតដល់ថ្ងៃទី១១ ខែឧសភា
05, May 2021 , 7:59 am        
រូបភាព
ភ្លៀងធ្លាក់ក្នុងក្រុងកំពត ពេលកន្លងទៅ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។
ភ្លៀងធ្លាក់ក្នុងក្រុងកំពត ពេលកន្លងទៅ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ តាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្ដប់ បក់មកលើប្រទេសកម្ពុជា។ ការណ៍នេះ ធ្វើឲ្យបណ្ដាខេត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៥មេសា ដល់ថ្ងៃទី១១ឧសភា។ ឯរដូវវស្សាឆ្នាំនេះ នឹងមកដល់ពេលខ្លីខាងមុខ។

 
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ឧសភា បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែឧសភា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ តាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល។ 
 
ចំណែកខេត្តនៅភាគខាងត្បូង ពាយព្យ និងបណ្ដាខេត្តភាគខាងជើងជាប់វៀតណាម កម្រិតទឹកភ្លៀងអាចធ្លាក់ពីមធ្យមទៅច្រើន។ ចំពោះបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ខណៈតំបន់មាត់សមុទ្រ ភ្លៀងមានកម្រិតពីមធ្យមទៅច្រើន។ 
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នទៅលើបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតឡើងតាមតំបន់នានា ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៕
 
 
 

Tag:
 អាកាសធាតុ
  ភ្លៀងធ្លាក់
© រក្សាសិទ្ធិដោយ thmeythmey.com