៦៥០នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកសះស្បើយ​មានចំនួន ៧៣៩​នាក់​
COVID-19
ជាតិ
៦៥០នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកសះស្បើយ​មានចំនួន ៧៣៩​នាក់​
06, May 2021 , 11:29 am        
រូបភាព
មនុស្ស​ចំនួន ៦៥០នាក់​ទៀត មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​អ្នក​សះស្បើយ​មាន​ចំនួន៧៣៩​នាក់​បន្ថែមទៀត​។ រាជធានី​ភ្នំពេញ នៅតែមាន​តួលេខ​ឆ្លង​ខ្ពស់​។ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៤​នាក់​ទៀត​បាន​ស្លាប់​ផងដែរ ដែល​ធ្វើឱ្យមាន​អ្នកស្លាប់​សរុប ១១៤នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ៦​ឧសភា​នេះ​។ គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១៧៦២១ករណី ក្នុងនោះ​អ្នកជា​សះស្បើយ សរុប ៦៨៤៣នាក់​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com