COVID-19
អន្តរជាតិ
ស៊ុយអែតមានអ្នកឆ្លងកូវីដ-១៩ឡើងដល់ជាង១លាននាក់ បន្ទាប់ពីបែលហ្ស៊ិក និងរូម៉ានី
07, May 2021 , 5:29 pm        
រូបភាព
ដោយ: រួបរួម
ស៊ុយអែត បានក្លាយជាប្រទេសទី២៨លើពិភពលោកដែលមានអ្នកកើតកូវីដ-១៩ឡើងដល់ជាង១លាននាក់ ដោយមានតួលេខប្រហាក់ប្រហែលបែលហ្ស៊ិក រូម៉ានី ហ្វីលីពីន និងអ៊ីរ៉ាក់។ គិតមកដល់ពេលនេះ ស៊ុយអែត មានអ្នកឆ្លងជាង១លាននាក់ និងស្លាប់ជាង១៤០០០នាក់ រីឯអ្នកជាសះស្បើយមានជាង៨២ម៉ឺននាក់។


ក្នុងករណីឆ្លងសរុបជាង១៥៦,៧លាននាក់លើពិភពលោកដោយគិតត្រឹមថ្ងៃទី៧ ខែឧសភា នេះ សហរដ្ឋអាមេរិកមានជាង៣៣,៣លាននាក់ ឥណ្ឌាជិត២១,៥លាននាក់ ប្រេស៊ីលជាង១៥លាននាក់ បារាំងជាង៥,៧លាននាក់ និងតួកគីជិត៥លាននាក់។

រុស្ស៊ីមានអ្នកឆ្លងឡើងដល់៤,៨លាននាក់ ចក្រភពអង់គ្លេសមានជាង៤,៤លាននាក់ និងអ៊ីតាលីជាង៤លាននាក់។ អេស្ប៉ាញ អាល្លឺម៉ង់ អាហ្សង់ទីន មានជាង៣លាននាក់ដូចគ្នា ហើយតាមពីក្រោយដោយកូឡុំប៊ី ប៉ូឡូញ អ៊ីរ៉ង់ ម៉ិកស៊ិក និងអ៊ុយក្រែន ដែលមានចន្លោះពីជាង២លាននាក់ទៅជិត៣លាននាក់។

បណ្តាប្រទេសដែលមានជាង១លានករណីរួមមាន ប៉េរូ ឥណ្ឌូណេស៊ី ឆេក អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី អ៊ីរ៉ាក់ ហ្វីលីពីន រូម៉ានី បែលហ្ស៊ិក និងចុងក្រោយស៊ុយអែត ស្របពេលដែល ប៉ាគីស្ថាន អ៊ីស្រាអែល និងព័រទុយហ្គាល់ស្ថិតក្នុងខ្ទង់ជាង៨០នាក់រៀងៗខ្លួន។

ក្នុងចំណោមករណីស្លាប់សរុបជាង៣,២៧លាននាក់ សហរដ្ឋអាមេរិកមានជិត៦០ម៉ឺននាក់ ប្រេស៊ីលជាង៤១,៧ម៉ឺននាក់ ឥណ្ឌាជិត២៣,៥ម៉ឺននាក់ ម៉ិកស៊ិកជាង២១,៨ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២,៧ម៉ឺននាក់ អ៊ីតាលីជាង១២ម៉ឺននាក់ រុស្ស៊ីជាង១១ម៉ឺននាក់ និងបារាំងជាង១០ម៉ឺននាក់៕

 

© រក្សាសិទ្ធិដោយ thmeythmey.com