COVID-19
ជាតិ
មន្ត្រីមូលបត្រកម្ពុជាម្នាក់ទទួលមរណភាពដោយសារកូវីដ-១៩ នៅប្រទេសឥណ្ឌា
× និយ័តករមូលបត្រកម្ពុជា នៃគណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី៧ ខែឧសភា នេះ បានជូនដំណឹងពីករណីមន្ត្រីម្នាក់ បានទទួលមរណភាពនៅប្រទេសឥណ្ឌា នាវេលាម៉ោង១០ព្រឹក ដោយសារកូវីដ-១៩។
តាមលិខិតដំណឹងមរណភាពដែលសារព័ត៌មានថ្មីៗ ទទួលបាននៅថ្ងៃដដែលនេះ មន្ត្រីនោះ មានឈ្មោះ អ៊ឹង អ៊ូ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិនៃនិយ័តករមូលបត្រកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com