COVID-19
ជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបើកភូមិ ចំនួន៣ឡើងវិញ
08, May 2021 , 3:59 pm        
រូបភាព
ដោយ:
រដ្ឋបាលខេត្តត្បូងឃ្មុំ​ សម្រេចបើកឱ្យមានការចេញចូលឡើងវិញភូមិកោងកាងទី១ កោងកាងទី២ និងកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែក នៅថ្ងៃទី ៨ ខែឧសភា។ ការបើកដំណើរការភូមិទាំង ៣នេះឡើងវិញ ក្រោយទីតាំងនេះ មិនមានការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។


 
បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងភូមិខាងលើ រដ្ឋបាលខេត្តត្បូងឃ្មុំបានសម្រេចបិទ ភូមិទាំង​៣នេះ ប្រមាណ ៣សប្តាហ៍មកហើយ។ បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ទោះបីបើកដំណើរការឡើងវិញពិតមែន ប៉ុន្តែប្រជាពលរដ្ឋក្នុងភូមិនេះត្រូវអនុវត្តវិធានសុវត្ថិភាព ដោយគ្មានការធ្វេសប្រហែសនោះទេ។ 
 
សូមជម្រាបផងដែរfa គិតមកដល់ពេលនេះ​កម្ពុជា មាន​អ្នក​កើត​កូ​វីដ​-១៩ សរុប​ចំនួន ១៨៧១៧​នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៣៤០​នាក់ និង​ស្លាប់មាន​១១៤​នាក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com