COVID-19
ជាតិ
ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺចំនួន ១១នាក់ទៀត មានវិជ្ជមានកូវីដ-១៩​
08, May 2021 , 4:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
ដោយ:
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១ករណីបន្ថែមទៀត ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ បើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៨ឧសភា ក្នុងចំណោមនោះមានកុមារាអាយុ២ឆ្នាំម្នាក់ និង៧ឆ្នាំម្នាក់ ដោយឡែក៩នាក់ទៀតសុទ្ធតែជានារី។


 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនេះ អ្នកកើតកូវីដ-១៩ ទាំង១១​រូប មាននៅក្នុង ស្រុកសំរោងទង ៣នាក់ មានឈ្មោះ ញ៉ែម សារីន អាយុ៣៨ឆ្នាំ, សួង ស្រីនាង អាយុ ២៥ឆ្នាំ និង ឈិន រំចង់ អាយុ ៤៩ឆ្នាំ។ ដោយឡែកអ្នកវិជ្ជមានម្នាក់ ក្នុងស្រុកភ្នំស្រួច ឈ្មោះ ម៉ន សុគា អាយុ ២៥ឆ្នាំ។
 
ជាមួយគ្នានេះដែរ អ្នកវិជ្ជមានកូវីដ-១៩ ក្នុងស្រុកឧដុង្គ ៧នាក់ទៀត ក្នុងនោះមាន​កុមារាអាយុ ២ឆ្នាំម្នាក់ និង៧ឆ្នាំម្នាក់​។    ស្ត្រី ៥រូបទៀតមានឈ្មោះ ជី ណូកា​ អាយុ ២៨ឆ្នាំ ជាកម្មកររោងចក្របូវឃី, រុន ស្រីនិច្ច អាយុ ២៦ឆ្នាំ, សឿន ម៉ៃ អាយុ ២៦ឆ្នាំ, សឿន ម៉ាន អាយុ២៩ឆ្នាំ និង ចាន់ រដ្ឋា អាយុ ២៨ឆ្នាំ។
 
រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដ-១៩ ខាងលើត្រូវទៅពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។ ក្នុងករណីមានបញ្ហាសុខភាព អាចទំនាក់ទំនងទៅលេខទូរស័ព្ទ ០១២ ៩៨៥ ៦៨៩ និង ០៨៨ ៥៩៨  ៤៤៩៦។
 
គួរបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ១៨៧១៧​នាក់ ដែល​ក្នុងនោះ​សះស្បើយ​ចំនួន ៧៣៤០​នាក់ និង​ស្លាប់មាន​១១៤​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com