ជាតិ
សម្ដេចសង្ឃ នន្ទ ង៉ែត ធូរស្រាលពីអាពាធ តែព្រះកាយមួយចំហៀងកម្រើកបានតិចៗ
10, May 2021 , 12:06 pm        
រូបភាព
សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ
សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ
ភ្នំពេញ៖ សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តយាងត្រឡប់ពីមន្ទីរពេទ្យកាល់ម៉ែត មកគង់សម្រាកព្យាបាលនៅមហាកុដ វត្តបទុមវតី រាជធានីភ្នំពេញវិញហើយ។


 
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ស្ថានភាពអាពាធ និងព្រះរាជសុខភាព របស់សម្ដេចសង្ឃ នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានធូរស្រាលខ្លះហើយ។
 
ព្រះអង្គ ឃឹម សន មានបន្ទូលបន្ថែមថា ដោយសារតែសម្ពាធឈាម របស់សម្ដេច នន្ទ ង៉ែត ឡើងខ្ពស់ បានធ្វើឱ្យព្រះកាយមួយចំហៀងខាងស្ដាំរបស់ព្រះអង្គកម្រើកបានតិចៗ។
 
ព្រះអង្គ ឃឹម សន ពន្យល់បន្ថែម៖«ព្រះរាជសុខភាពរបស់លោក ជាទូទៅបានធូរហើយ លោកអាចមានបន្ទូលបាន ដឹង ស្គាល់ គ្រាន់តែថាព្រះកាយរបស់ព្រះអង្គមួយចំហៀងនោះកម្រើកបានតិចៗ។ តើអាចនិយាយបានថា ស្លាប់មួយចំហៀងខ្លួនទេគុណម្ចាស់? ហ្នឹងហើយ»។
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះជន្ម៩៧ព្រះវស្សា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារអាពាធមានស្ថានភាពធ្ងន់ធ្ងរ៕
 

Tag:
 ព្រះសង្ឃ
  សាសនា
  ពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com