កីឡាអន្តរជាតិ
អន្តរជាតិ
Sporting ក្លាយជាជើងឯកលីគព័រទុយហ្កាល់លើកដំបូងក្រោយព្យាយាម១៩ឆ្នាំ
12, May 2021 , 3:29 pm        
រូបភាព
ក្រុម Sporting Lisbon បានក្លាយជាជើងឯកលីគកីឡាបាល់ទាត់កំពូលព័រទុយហ្កាល់ Primeira Liga ជាលើកដំបូង ក្រោយប្រកួតឈ្នះ Boavista ១-០ នៅរាត្រីថ្ងៃទី១១ ខែឧសភា។ Sporting ឈ្នះពាននេះលើកចុងក្រោយតាំងពីឆ្នាំ ២០០២ម្លេះ ពោលគឺរយៈពេល ១៩ឆ្នាំមកហើយ។


 
ក្រោយរកបានជ័យជម្នះនៅសប្តាហ៍ទី៣២ Sporting ដែលមានលោក Ruben Amorim ជាអ្នកចាត់ការទូទៅអាចគ្រងតំណែងជើងឯករដូវកាលនេះតែម្តង បើទោះនៅសល់២ប្រកួតទៀតក្តី។ Sporting ដែលមិនស្គាល់ចាញ់សោះក្នុងលីគ រកបាន៨២ពិន្ទុ ឈរពីលើគូប្រជែង FC Porto ចំនួន៨ពិន្ទុ និង Benfica ១២ពិន្ទុ។
 
នេះជាការឈ្នះពានលីគកំពូលព័រទុយហ្កាល់លើកដំបូងក្នុងរយៈពេល១៩ឆ្នាំ របស់ Sporting ចាប់តាំងពីពួកគេទទួលបានលើកចុងក្រោយនៅរដូវកាល ២០០១-០២។ យ៉ាងណា នេះជាពានលីគកំពូលលើកទី១៩ របស់ Sporting ចាប់តាំងពីបង្កើតពាននេះដំបូងនៅឆ្នាំ ១៩៣៤មក។
 
Sporting ឈ្នះពាននេះច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពី Porto ឈ្នះ២៩លើក និង Benfica ដែលគ្រងជើងឯកច្រើនជាងគេរហូតដល់៣៧សម័យកាល៕
 

Tag:
 Sporting Lisbon
© រក្សាសិទ្ធិដោយ thmeythmey.com