កីឡាជាតិ
ជាតិ
ភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងកំពត ជាទីតាំងរៀបការប្រកួតកីឡាស៊ីហ្គេម ២០២៣
12, May 2021 , 4:15 pm        
រូបភាព
រូបភាព៖ CAMSOC
រូបភាព៖ CAMSOC
ក្រៅពីរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត នឹងក្លាយជាទីតាំងប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ជ្រើសរើសយកទីតាំងចំនួន ៥ នៅរាជធានី-ខេត្ត ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
 
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMSOC បានបង្ហោះនៅថ្ងៃទី១២ ខែឧសភា ថា ទីតាំងធំៗចំនួន៥រាជធានី-ខេត្តនេះ មានដូចជារាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត។ យ៉ាងណាក៏ដោយ សេចក្តីសម្រេចខាងលើត្រូវស្នើសុំការសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធាន CAMSOC។ 
 
នៅសល់មិនដល់២ឆ្នាំទៀតទេ ដំណើរឆ្ពោះទៅកាន់ការរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅទឹកដីកម្ពុជានឹងចូលមកដល់។ 
 
ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រលើកដំបូងរបស់កម្ពុជាគ្រោងនឹងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com