អត្ថបទពាណិជ្ជកម្ម
YAIBROKER នឹងធ្វើឲ្យប្រតិបត្តិការជួញដូររបស់អ្នកប្រសើរឡើង ជាមួយសាច់ប្រាក់ និងមានលក្ខណៈពិសេស ងាយស្រួល និងអស្ចារ្យ
14, May 2021 , 2:31 pm        
រូបភាព
យុគ្គសម័យបច្ចេកវិទ្យាទំនើប យើងតែងតែឃើញនូវអត្ថន័យ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំង។ 
ភាពទាក់ទាញទាំងនោះមានដូចជា៖
 
"វិនិយោគជាមួយនឹងពួកយើង អ្នកនឹងទទួលបានអត្រាការប្រាក់ 5%/ថ្ងៃ, 40%/ខែ" ឬ "សងត្រឡប់ទៅវិញ 100% ជាមួយនឹងអត្រាការប្រាក់ 40% តើអ្នកកំពុងរង់ចាំអ្វីទៀត ប្រញាប់ឡើងដើម្បីធ្វើការវិនិយោគទៅលើពួកយើង"។
 
ដំណើរការចូលរួមវិនិយោគ ដែលត្រូវបានគេលើកឡើង ដើម្បីស្វាគមន៍ ដោយរូបភាពមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដូចជា ការរួមវិនិយោគ នឹងទទួលបានត្រលប់មកវិញផ្ទះក្នុងក្តីស្រមៃ  ឬ ក៏ទទួលបានរថយន្ត ស៊េរីទំនើប ដែលមានតម្លៃថ្លៃ ឬ រូបភាពចូលទៅកាន់ធនាគារ ដើម្បីដកប្រាក់ជាមួយនឹងបាច់លុយជាច្រើន នៅលើតុយ៉ាងសន្ធឹកសន្ធាប់ ដែលកំពុងរង់ចាំលោកអ្នកជាដើម។
 
តោះឆាប់មមកទទួលយក ទៅដើម្បីធ្វើជាម្ចាស់ ជាមួយការវិនិយោគជាមួយក្រុមហ៊ុនយើងខ្ញុំ។
 
ក្រោមហេតុផល ខាងលើ វាជាការបញ្ចុះបញ្ចូល បែបការជួញដូរហិរញ្ញវត្ថុ ដោយប្រឈមមុខនឹងហានិភ័យទៅវិនិយោគិន ថ្មីថ្មោង  វាមិនមែនជាហិរញ្ញវត្ថុសុវត្ថិភាព និងមានទំនុកចិត្តពេញលេញនោះទេ  ហើយកាន់តែមិនមែនជាទីផ្សារ Forex វាគ្រាន់តែជាការបោកបញ្ឆោតមួយតែប៉ុណ្ណោះ។ មូលហេតុ គឺថា ប្រសិនបើងាយស្រួលក្នុងការរកប្រាក់បែបនេះ គឺគ្មានអ្នកណាក្រទៀតទេ។ ប្រសិនបើ វាងាយស្រួល ក្នុងការរកប្រាក់បែបនេះ នោះពួកគេប្រាកដជាទៅលក់ផ្ទះ លក់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីវិនិយោគហើយ។ 
តើពួកគេទៅចែករំលែកភាគលាភទាំងនេះ ទៅឱ្យអ្នកដើម្បីអ្វី?
ខាងលើនេះ គឺជាការចែករំលែកមួយចំនួនពីយើងខ្ញុំ – ឈ្មួញជើងសារ ដែលគួរឲ្យទុកចិត្ត – YAIBROKER (ដោយ Y.A.I Trading - អាជ្ញាបណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជីលេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា) ។
 



YAI មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារ Forex របស់ប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៨ ជាមួយនឹងគោលដៅគាំទ្រ ដល់វិនិយោគិនឱ្យចូលទៅកាន់ទីផ្សារប្តូរប្រាក់ ទទួលស្គាល់ស្តង់ដារពិភពលោក។ ក្រុមហ៊ុន Y.A.I Trading បានបើកដំណើរការ YAIBROKER ក្នុងគោលបំណង "Streamline your trading - ធ្វើឲ្យប្រសើរឡើង នៃប្រតិបត្តិការជួញដូររបស់អ្នក ជាមួយដំណើរការហិរញ្ញវត្ដុ សាច់ប្រាក់ងាយស្រួល និង អស្ចារ្យរបស់ YAIBROKER"។ យើងខ្ញុំ រួមជាមួយក្រុមអ្នកជំនាញ ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការយល់ដឹងដ៏ជ្រាលជ្រៅអំពីទីផ្សារជួញ រូបិយបណ្ណអន្តរជាតិ មាស ប្រេង  ប្រកបដោយការទទួលខុសត្រូវ ផ្តល់ទំនុកចិត្ត និងការជឿជាក់ ពីសំណាក់អតិថិជនថ្មី ចាស់ និងគ្រប់លំដាប់ជាន់ថ្នាក់។ 
 
យើងខ្ញុំផ្តល់ជូនសេវាកម្មដូចជា៖
1. ក្រុមអ្នកជំនាញទីផ្សារ៖ ផ្តល់ឱ្យលោកអ្នក នូវចំណេះដឹង វិភាគបច្ចេកទេសព័ត៌មាន មុនចូលទីផ្សារជួញដូរ បច្ចេកទេសប្រើប្រាស់ដើមទុនអោយបានត្រឹមត្រូវ បច្ចេកទេសចូលទីផ្សារ ពេលមានព័ត៌មានធំៗ
2. ក្រុមកាងារផ្តល់ជូនសេវាកម្ម ដល់អតិថិជនដោយឥតគិតថ្លៃ៖ តែងតែនៅជាមួយលោកអ្នក ប្រសិនមានបញ្ហាណាមួយ  ដោះស្រាយរាល់បញ្ហានៅពេលដែលអ្នកជួបការលំបាក ឬ មានចម្ងល់ផ្សេងៗ ទាក់ទងនឹងការជួញដូរ លើឧបករណ៍និស្សន្ទ។
3. ក្រុមការងារបច្ចេកទេស និងអ្នកជំនាញវិភាគទីផ្សារ ៖ គ្រប់គ្រង និងផ្តល់ជូនលោកអ្នក នូវការវិភាគព័ត៌មាន បច្ចេកទេសទិញលក់ ជូនលោកអ្នក ក្នុងការធ្វើប្រតិបត្តិការ ឱ្យកាន់តែរលូន និងងាយស្រួល។
 
ប្រហែលជាអ្នកនឹងសួរ នូវសំណួរមួយថា៖ តើយើងខ្ញុំត្រូវការអ្វី ពីវិនិយោគិន? 
នេះគឺជាសំណួរមួយ ដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនពិបាកនោះទេ៖
1. យើងខ្ញុំផ្តល់សិទ្ធិ និងការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការជ្រើសរើសកញ្ចប់វិនិយោគ
2. យើងខ្ញុំផ្តល់ការពេញចិត្ត និងស្នាមញញឹមរបស់វិនិយោគិន។
 
ត្រឹមត្រូវណាស់ ការសម្រួលដល់ការធ្វើប្រតិបត្តិការ របស់វិនិយោគិន គឺជាទិសដៅសកម្មភាពរបស់ YAIBROKER (ដោយ Y.A.I Trading)។ សូមប្រាកដថា អ្នកវិនិយោគជាមួយក្រុមហ៊ុនដែលត្រឹមត្រូវ និងពេលវេលាសមស្រប។
សម្រាប់ព័ត៌មានទំនាក់ទំនងមកកាន់យើងខ្ញុំ
 
    អាជ្ញាបណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជី លេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា    
 Exchange Square, 14th Fl, St 106, Wat Phnom, Phnom Penh Cambodia.
 Phone: +855 68 777 495 | +855 70 777 495 | +855 99 777 495
 Hotline: +855 90 208 208
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com