ជាតិ
សង្គមជាតិ
COVID-19៖ រដ្ឋមន្ត្រីសុខាភិបាលថា វិធានការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ជាមេរៀនសម្រាប់ខេត្តដទៃ
14, May 2021 , 6:59 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែឧសភា បានប្រាប់ទៅអភិបាលរាជធានីខេត្តទាំងអស់ ឲ្យដកស្រង់បទពិសោធពីរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។

 
 
«ការដាក់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលគឺជាមេរៀនបទពិសោធ ដែលគួរតែដកស្រង់ ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង»។ នេះជាសារដែលលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់ទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។ 
 
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង បានណែនាំឲ្យអភិបាលខេត្តនីមួយៗបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល និងរដ្ឋបាល និងលើកកម្ពស់ការយល់ដឹងដល់បុគ្គល គ្រួសារ និងសហគមន៍ ពីការទប់ស្កាត់ជំងឺកាចសាហាវនេះ។ 
 
កន្លងមករដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ កាលពីថ្ងៃទី៦ ខែឧសភា រដ្ឋាភិបាលក៏បានសម្រេចបញ្ចប់ការបិទខ្ទប់វិញ ប៉ុន្តែនៅបន្តអនុវត្តវិធានការរដ្ឋបាល និងបែងចែកតំបន់ក្រហម,លឿងទុំ និងលឿង។ 
 
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២១,៤៩៩នាក់ហើយ ដោយករណីនាំចូលមាន៦១៤ករណី, អ្នកជាសះស្បើយ៩,៨៦៧នាក់។ ចំណែកអ្នកស្លាប់ដោយសារកូវីដ-១៩ កើនឡើង១៤៧នាក់៕ 
 
 
 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com