ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សំណួរ​ចំនួន​៥​ដែល​ត្រូវ​សួរ មុន​នឹង​សម្រេច​ចិត្ត​រួមភេទ​
14, May 2021 , 10:29 pm        
រូបភាព
ការ​រួម​ភេទ​ធ្វើ​ឱ្យ​បាន​សប្បាយ​តែ​មួយ​ភ្លែត​ទេ ក៏​ប៉ុន្តែ​បើ​រួម​ភេទ​ហើយ​មាន​ឆ្លង​ជំងឺ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិបាក​អស់​មួយ​ជីវិត​។ ដូច្នេះ សូមអ្នក​កុំ​ខ្លាច​ខាត​ពេល​នឹង​សួរ​ដៃគូ​រួម​ភេទ​របស់​អ្នក​សិន​។

 
សំណួរ​ទាំង​៥​នោះ​រួម​មាន​៖
 
១- តើ​គេ​បាន​ទៅ​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍​ពី​ពេល​ណា?
ត្រូវ​ដឹង​ថា​ការ​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍​នឹង​មាន​ប្រសិទ្ធភាព​តែ​កាលណា​ការ​ធ្វើតេស្ត​នោះ​ប្រព្រឹត្ត​ទៅ​៣​ខែ​ក្រោយ​ពី​មានការ​សង្ស័យ​ថា​បាន​ឆ្លង​មេរោគ​។ ការ​ធ្វើតេស្ត​ក្នុង​រយៈពេល​ខ្លី​ជាង​នោះ​អាច​ផ្តល់​លទ្ធផល​អវិជ្ជមាន តែ​មិន​ត្រឹមត្រូវ​ទេ​។
២- តើ​គេ​មាន​ធ្លាប់​កើត​ជំងឺ​កាមរោគ​ទេ​ក្នុង​ពេល​៦​ខែ​ក្រោយ​នេះ?
ជំងឺ​កាមរោគ​អាច​ទាមទារ​ពេលវេលា​យូរ និង​មានការ​តាមដាន​ជាប់ ដើម្បី​ឱ្យ​ច្បាស់​ថា​គ្មាន​ការ​បង្ក​រោគ​ទេ​។
៣- តើ​មាន​ចេញ​អ្វី​លើ​ស្បែក​ទេ ឬ​មាន​រមាស់​នៅ​ប្រដាប់​ភេទ​ទេ?
សញ្ញា​ទាំង​អស់នេះ​អាច​បញ្ជាក់​ថា​មាន​មេរោគ​លើ​ប្រដាប់​ភេទ ឬ​កំពុង​តែ​មានការ​បង្ក​កាមរោគ​ហើយ​។
៤- តើ​មាន​គិត​ថា​ត្រូវ​ប្រើ​ស្រោមអនាម័យ​ទេ?
ការ​ប្រើ​ស្រោមអនាម័យ​គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​បង្ការ​ការ​ចម្លងជំងឺ​ផ្សេង​ៗ ហើយ​ក៏​មិន​ធ្វើ​ឱ្យ​មានគភ៌​ផង​ដែរ​។
៥- តើ​មាន​អាលែកហ្ស៊ី​នឹង​ស្រោម​ដែរ​ឬទេ?
បើសិនជា​ដូច្នោះ​មែន សូម​ពិចារណា​រក​វិធី​ណា​ផ្សេង​វិញ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com