ជាតិ
លោក ឈៀងលី នាំទេសចរឡើងភ្នំឱរ៉ាល់ ដើម្បីជួយបង្កើនចំណូលដល់សហគមន៍
15, May 2021 , 10:59 pm        
រូបភាព
ដោយ:
កំពង់ស្ពឺ៖ លោក ឈៀងលី ជាអ្នកដឹកនាំក្រុមឈ្មោះ «Know Where Travel» បាននាំភ្ញៀវឡើងភ្នំឱរ៉ាល់រហូតដល់៦ដងមកហើយ។ គោលបំណងនៃការនាំទេសចរឡើងភ្នំឱរ៉ាល់ គឺលោកស្រឡាញ់ព្រៃភ្នំ និងចង់ជួយដល់បង្កើនចំណូលដល់ពលរដ្ឋក្នុងសហគមន៍ផងដែរ។


 
សូមអញ្ជើញទស្សនាវីដេអូសម្ភាសដូចខាងក្រោម៖ 
 

មិនមែនជាការងាយស្រួលឡើយសម្រាប់លោក ឈៀងលី ចំពោះការនាំភ្ញៀវឡើងភ្នំដែលខ្ពស់នេះ តែលោកពិតជាសប្បាយចិត្តក្នុងការដឹកនាំភ្ញៀវទេសចរឲ្យមកទស្សនានៅភ្នំឱរ៉ាល់។ ក្រៅពីចំណូលចិត្តក្នុងការស្រលាញ់ធម្មជាតិ គឺលោកចង់ជួយឲ្យសហគមន៍មានចំណូលបន្ថែម និងដើម្បីជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានភ្នំឱរ៉ាល់នេះឲ្យកាន់តែល្បីល្បាញ។ លោក ឈៀងលី សង្កេតឃើញថាបច្ចុប្បន្ននេះ នៅសហគមន៍ឱរ៉ាល់មានការអភិវឌ្ឃន៍ច្រើន ហើយសហគមន៍បានផ្លាស់ប្តូរផ្នត់គំនិតគឺពង្រឹងទាំង សេវាកម្ម បរិស្ថាន និងចំណីអាហារក៏ល្អប្រសើរជាងមុន៕ 
 
 
 

Tag:
 ទេសចរណ៍
 ភ្នំឱរ៉ាល់
 កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com