កីឡាជាតិ
ជាតិ
ពានរង្វាន់មិត្តហ្វូន៖ Miguel Angel និងAbee Ndjoo ស៊ុតចូលទីច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៥
18, May 2021 , 5:36 pm        
រូបភាព
ដោយ៖ នី ណារិទ្ធ
ភ្នំពេញ៖ កីឡាករ៥រូប មានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅត្រឹមសប្ដាហ៍៥នេះ។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាព កីឡាករទាត់បញ្ចូលទី។



Miguela Angel Uncomartinez ខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង រកបាន៦គ្រាប់ ក្នុងការប្រកួត៣លើកកន្លងមក។ តាមរយៈការប្រកួត៣លើកមកនេះ ព្រះខ័នរាជស្វាយរៀង បានស៊ុតចូលទីគូប្រកួត១៣គ្រាប់ ហើយរបូត៥គ្រាប់វិញ ដូច្នេះក្រុមខ្លាំងមួយនេះ នៅសល់៨គ្រាប់ក្នុងដៃ។ បច្ចុប្បន្ននេះ ព្រះខ័នរាជស្វាយរៀង ឈរលេខ២ មាន៩ពិន្ទុ។
 
Abee Ndjoo Hurbert នៅក្លិបអាស៊ីអ៊ីរ៉ុបយូណាយធីតវិញ ក៏ស៊ុតបាន ៥គ្រាប់ តាមពីក្រោយ Miguela Angel។ ក្លិបអាស៊ីអ៊ីរ៉ុប ស៊ុតគូប្រកួតបាន៩គ្រាប់ តែរបូតគ្រាប់បាល់១២គ្រាប់វិញ ដូច្នេះអាស៊ីអឺរ៉ុប ខាតគ្រាប់បាល់ចំនួន៣ទៀត។ អាស៊ីអឺរ៉ុប ឈរលេខ៨ ក្រោយប្រកួត៤លើក ចាញ់៣ និងឈ្នះ១ មាន៣ពិន្ទុ។
 
ចំណែក Douglas Rosa Tarden សញ្ចាតិប្រេស៊ីល នៃក្លិបគីរីវង់សុខសែនជ័យ , Jean Marie Pribat Befolo Mbarga មកពីក្លិបព្រះខ័នរាជស្វាយរៀង និង សុះ ស៊ូហាណា មកពីក្លិបណាហ្គាវើលដ៍ សុទ្ធតែរកបាន៣គ្រាប់ដូចគ្នា គិតត្រឹម ៥សប្ដាហ៍នេះ។
 

© រក្សាសិទ្ធិដោយ thmeythmey.com