កីឡាអន្តរជាតិ
អន្តរជាតិ
«We Are The People» ជាបទចម្រៀងផ្លូវការក្នុងព្រឹត្តិការណ៍ Euro 2020
19, May 2021 , 8:29 am        
រូបភាព
បទចម្រៀងដែលមានចំណងជើងថា «We Are The People» នឹងត្រូវប្រើប្រាស់ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០២០។ «We Are The People» នឹងបង្ហាញក្នុងការប្រកួតបើកឆាកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

អ្នកចម្រៀង និងនិពន្ធសញ្ជាតិអៀរឡង់ពីររូប Bono និង The Edge បានចូលរួមជាមួយឌីជេសញ្ជាតិហូឡង់ Martin Garrix និងជាផលិតករដ៏ល្បីល្បាញលំដាប់ពិភពលោក ដើម្បីផលិតបទចម្រៀងមួយបទសម្រាប់ប្រើក្នុងការប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប។ We Are The People បានចេញជាផ្លូវការនៅថ្ងៃទី១៤ ខែឧសភា ពោលគឺមុនពេលការប្រកួតចាប់ផ្តើមមិនដល់មួយខែផង។ 


We Are The People គឺជាបទចម្រៀងដែលអ្នកនិពន្ធខាងលើសរសេររៀបរាប់បញ្ហាប្រឈមនានាជុំវិញពិភពលោក និងមានគោលបំណងស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាទាំងនោះ។
ចម្រៀងមួយបទនេះ សង្ឃឹមថានឹងអាចឆ្លុះបញ្ចាំងពីភាពវិជ្ជមាន ក្តីសង្ឃឹម និងការប្តេជ្ញាចិត្តសម្រាប់ក្រុមចូលរួមទាំងអស់ដើម្បីប្រជែងយកជ័យលាភី ក៏ដូចជាការផ្តល់អារម្មណ៍រួមគ្នាឱ្យសមនឹងពានរង្វាន់បាល់ទាត់លំដាប់ពិភពលោកមួយនេះ។
 

 
ការប្រកួត Euro ២០២០ ដែលមានសហម្ចាស់ផ្ទះច្រើនជាលើកដំបូង បានពន្យារពេល១ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺ COVID-19។ ដើមឡើយការប្រកួតដែលតម្រូវឱ្យរៀបចំ៤ឆ្នាំម្តង ត្រូវដំណើរការក្នុងខែមីនា ឆ្នាំ២០២០ តែត្រូវដូរទៅរៀបចំនៅឆ្នាំ ២០២១ វិញ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដោយត្រូវប្រើប្រាស់កីឡដ្ឋានធំៗចំនួន១១ ស្ថិតក្នុងទីក្រុង និងប្រទេសចំនួន១១ផ្សេងគ្នា។
 
ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖
ពូល A តួកគី អ៊ីតាលី វែល និងស្វ៊ីស
ពូល B ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី
ពូល C ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង
ពូល D អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក
ពួល E អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី
ពូល F ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕
 

Tag:
 Euro 2020
  We Are The People
© រក្សាសិទ្ធិដោយ thmeythmey.com