អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ចាប់ដៃគូជាមួយ Khmum-eShop ផ្តល់បទពិសោធន៍អស្ចារ្យ ក្នុងវិស័យទីផ្សារអនឡាញ
25, May 2021 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយ Khmum-eShop ដែលជាទីផ្សារអនឡាញដ៏ធំមួយនៅកម្ពុជា ដើម្បីធ្វើឲ្យអ្នកនិយមទិញទំនិញអនឡាញកាន់តែមានភាពងាយស្រួល សុវត្ថិភាពខ្ពស់ ចំណេញច្រើន និងកាន់តែមានភាពទាន់សម័យជាមួយបច្ចេកវិទ្យាសេវាទូទាត់ និងកម្មវិធីផ្តល់ជូនពិសេស សម្រាប់អតិថិជនដែលបញ្ជាទិញមុខទំនិញណាមួយពី Khmum-eShop។
 
តាមរយៈកិច្ចសហការនេះ គ្រប់អតិថិជន កាន់តែរីករាយជាមួយការទិញទំនិញ ពី Khmum-eShop App លើកដំបូងដោយទូទាត់ តាមរយៈកាតATM អេ អឹម ខេ និងKHQR តាមរយៈ AMK [PAY]នឹងទទួលបានលុយត្រឡប់មកវិញ រហូតដល់៣ដុល្លារ លើប្រភេទជាច្រើនមុខ ដែលជាផលិតផលក្នុងស្រុក រួមមានដូចជាគ្រឿងទេស បន្លែ ផ្លែឈើ ត្រី សាច់ ចំណីអាហារ សាប៊ូ ទឹកឃ្មុំ និងផលិតផលកែច្នៃផ្សេងៗទៀត ដែលជាស្នាដៃកូនខ្មែរ។
 
ដើម្បីអាចស្វែងរកមុខទំនិញច្រើនប្រភេទទៀត ដែលមានគុណភាព និងកំពុងត្រូវបានដាក់បញ្ចូលទៅក្នុង Khmum-eShop APP ជារៀងរាល់ថ្ងៃនោះ  អ្នកប្រើប្រាស់ គ្រាន់តែដោនឡូត Khmum-eShop ហើយជ្រើសរើសរកផលិតផលដែលខ្លួនចង់ទិញ។ សម្រាប់ការទូទាត់វិញកាន់តែងាយស្រួល តាមបែបឌីជីថល ដោយអាចធ្វើបាន តាមរយៈAMK [PAY] និង KHQR ដែលជាការទូទាត់យ៉ាងទូលំទូលាយ អនុញ្ញាតឲ្យគ្រប់អតិថិជន ដែលប្រើប្រាស់ App ធនាគារដទៃ អាចទូទាត់ដោយស្កេន QR រួមគ្នាតែមួយ។
 
Khmum-eShop គឺជាក្រុមហ៊ុនទីផ្សារអនឡាញ ដែលជាមោទកភាពស្នាដៃកូនខ្មែរ ១០០% បង្កើតក្នុងគោលបំណង លើកស្ទួយផលិតផលក្នុងស្រុក ដែលមានគុណភាព ប៉ុន្តែមិនទាន់មានអ្នកស្គាល់ច្រើន  ក្នុងចក្ខុវិស័យ នាំយកទំនិញដែលជាស្នាដៃកូនខ្មែរ ទៅកាន់ទីផ្សារពិភពលោក។ ដៃគូលក់ទំនិញរបស់ Khmum-eShop នឹងមានឱកាសបង្ហាញខ្លួន លើទីផ្សារទំាងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដើម្បីស្វែងរកការគាំទ្រ និងផ្ដល់ការរីកចម្រើនដល់ផលិតផលក្នុងស្រុក កាន់តែខ្លំាងឡើង។ Khmum-eShop ដឹងពីភាពលំបាក នៃការប្រឈមរបស់អ្នកលក់ ដែលជំរុញឲ្យខ្លួនបន្តបង្កើតមុខងារ ដែលមានលក្ខណៈពិសេសៗថ្មី ដើម្បីឲ្យពួកគាត់ងាយស្រួលរកទីផ្សារ លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជាមុខងារលុបរូបភាពពីក្រោយ(background removal) និងe ម៉ាស៊ីនPOS  ដែលអាចបោះពុម្ពបង្កាន់ដៃ ពីទូរស័ព្ទស្មាតហ្វូន ដោយប្រើ Bluetooth ។
 
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែមីនា ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩៨ ម៉ឺននាក់ ជាមួយផលប័ត្រប្រាក់កម្ចីជាង ៤០០លាន ដុល្លារអាមេរិក ប្រាក់បញ្ញើជាង ២០៦លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩កន្លែង និងភ្នាក់ងារជិត ៦,០០០កន្លែង នៅទូទាំងប្រទេស។  
 
អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាម QR Code វេរលុយទៅមកធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធបាគង និងសេវាផ្សេងៗជាច្រើនទៀត។
 
សូមមើលវីដេអូខាងក្រោម ពីរបៀបទូទាត់លើ Khmum eShop ដើម្បីទទួលបានប្រាក់ត្រឡប់រហូតដល់៣ដុល្លារ

 
 
(អត្ថបទពាណិជ្ជកម្ម )
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com